Connect with us

ព័ត៌មានអន្ដរជាតិ

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

បានផុស

នៅ

រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០២៥ បានច្រានចោលការទាមទាររបស់អន្តរជាតិ ក្នុងការប្រគល់​រោងចក្រថាមពល​នុយក្លេអ៊ែរ Zaporizhzhia ទៅអ៊ុយក្រែនវិញ ដោយទទូចថា រោងចក្រនេះឥឡូវស្ថិតនៅក្រោមយុត្តាធិការរបស់រុស្ស៊ីហើយ។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រដែលជា​ទីតាំង​នុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីខែមីនាឆ្នាំ​២០២២ បន្ទាប់ពីការលុកលុយ​ពេញ​លេញ​​ទៅ​លើ​​ប្រទេស​អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «រោងចក្រ Zaporizhzhia គឺជាផ្នែកស្របច្បាប់របស់រុស្ស៊ី» បន្ទាប់ពីការ​កាត់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់ទីក្រុងមូស្គូ។ ការឆ្លើយតបនេះ កើតឡើងចំពេលមានសម្ពាធជាថ្មីពីអង្គការសហប្រជាជាតិ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព និងសុចរិតភាពនៃប្រតិបត្តិការរបស់រោងចក្រក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

អ៊ុយក្រែន​បន្ត​អះអាង​ពី​ភាព​ជា​ម្ចាស់​របស់​ខ្លួន​ចំពោះ​រោងចក្រ Zaporizhzhia ដោយ​ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​ប្តេជ្ញា​ទាមទារ​យក​វា​មក​វិញ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​ទូលំ​ទូលាយ​របស់​ប្រទេស​​ខ្លួន​​ដើម្បី​ស្ដារ​បូរណភាព​ទឹក​ដី។ ទន្ទឹមនឹងនេះ អ្នកជំនាញព្រមានថា សកម្មភាពយោធាដែលកំពុងបន្តនៅក្បែររោងចក្របង្កើនហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។

ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ រុស្ស៊ីបានពង្រឹងវត្តមានរបស់ខ្លួននៅ​​តំបន់​រោងចក្រ​នុយក្លេអ៊ែរ​ Zaporizhzhia ដែលធ្វើឲ្យកិច្ច​ចរចាកាន់តែស្មុគស្មាញសម្រាប់​លទ្ធភាព​ប្រគល់​​​ត្រឡប់រោងចក្រ​​ទៅកាន់​ប្រទេស​អ៊ុយក្រែនវិញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ជម្រើសជាតិ ប្រេស៊ីល ដាក់ផែនការលើកទី ២ ចង់បានលោក Ancelotti ដឹកនាំ

សេដ្ឋកិច្ច២០ នាទីutes មុន

សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​បេសកកម្ម​សង្គ្រោះ​​និង​ស្វែងរក​ទាហាអាមេរិកបាត់ខ្លួន​​៤នាក់កំពុង​មមាញឹក​​​នៅ​លីទុយអានី

កីឡា២៥ នាទីutes មុន

ពេជ្រ អាទិទេព មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​ពេល​នេះ​មិន​ភ្លេច​ឡើយ​សង្វៀន​​បាយ័ន​ជា​កន្លែង​ផ្ដល់​ឱកាស​

សេដ្ឋកិច្ច៣២ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកការផលិតចំណីអាហារមានស្តង់ដារខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម