ព័ត៌មានអន្ដរជាតិ
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
សភាថៃបានបញ្ចប់ការជជែកចោទសួរដេញដោលរយៈពេល២ថ្ងៃតាមការគោ្រងទុកដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ហើយការបោះឆ្នោតដកសេចក្តីទុកចិត្តនៅក្នុងសភានឹងរៀបចំឡើងនៅថ្ងៃទី២៦ខែមីនានេះ។

ឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មាន នៅថ្ងៃពុធនេះ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីធ្វើបានជោគជ័យក្នុងការឆ្លើយសំណួរទាំងអស់ដែលបានលើកឡើងក្នុងអំឡុងពេលការជជែកដេញដោលរយៈពេលពីរថ្ងៃដែលបានបញ្ចប់កាលពីយប់ថ្ងៃអង្គារ។
នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២៥ គឺជាថ្ងៃទី២ដែលរដ្ឋសភាថៃបានបើកកិច្ចប្រជុំលើរបៀបវារៈដើម្បីពិចារណាលើញត្តិស្នើរសុំបើកការជជែកចោទសួរដេញដោលដើម្បីដកសេចក្តីទុកចិត្តលើនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងថៃ លោក Natthaphong Ruangpanyawut បានធ្វើសេចក្តីសង្ខេបបញ្ចប់នៅម៉ោង១០និង២៥នាទីយប់ និងរង់ចាំការបោះឆ្នោតនៅថ្ងៃ២៦ខែមីនា ឆ្នាំ២០២៥នេះ។
សំណួរដែលគេទន្ទឹងរង់ចាំចម្លើយគឺថាតើ ជោគវាសនារបស់លោកស្រី ផែថងថាន នឹងត្រូវរបូតចេញពីតំណែងនាយករដ្ឋមន្ត្រី ឬក៏នៅបន្ត?

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក