ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលយ៉ាងស្ងាត់ប្លែកជាបញ្ហាប្រឈមដំបូងចំពោះលោក ចូ បៃដិន
មន្ត្រីអាមេរិកម្នាក់បាននិយាយនៅថ្ងៃទី២៣ ខែមីនា ម្សិលមិញថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់គ្រាន់តែប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីការទូត និងការពាររជាតិសហរដ្ឋអាមេរិកមកតំបន់អាស៊ី ដែលនេះជាបញ្ហាប្រឈមលើកដំបូងរបស់ទីក្រុងព្យុងយ៉ាងចំពោះរដ្ឋបាល ចូ បៃដិន។
មន្ត្រីបានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ មីស៊ីល២គ្រាប់ត្រូវបានបាញ់ដែលការអនុវត្តរបស់ទីក្រុងព្យុងយ៉ាងក្នុងការប្រើប្រាស់មីស៊ីលរបស់ខ្លួនក្នុងគោលបំណងបង្កចំពោះទីក្រុងព្យុងយ៉ាង និងសេអ៊ូល។
យ៉ាងណាមន្ត្រីនោះមិនបានបញ្ជាក់ពីប្រភេទមីស៊ីលបែបណាដែលត្រូវបានបាញ់សាកល្បងទេ ប៉ុន្តែកាសែត Washington Post បានហៅថា ជាមីស៊ីលចម្ងាយឆ្ងាយ។

ការបាញ់សាកល្បងបានធ្វើឡើង បន្ទាប់ពីការព្រមានចារកម្មថា ទីក្រុងព្យុងយ៉ាងប្រហែលជានឹងធ្វើសកម្មភាពបែបនេះ។
ក្រុមអ្នកវិភាគបានចាត់ទុកសកម្មភាពទាំងនេះជាបញ្ហាតិចតូចសម្រាប់រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន នៅពេលដែលរដ្ឋបាលកំពុងប្រឹងប្រែងភ្ជាប់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។
ការបាញ់សាកល្បងទាំងនេះបានធ្វើឡើងគ្រាន់តែប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin បានមកទស្សនកិច្ចនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីសម្ព័ន្ធភាព និងបញ្ហាសន្តិសុខរបស់ពួកគេនៅក្នុងតំបន់ ដែលកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរត្រូវបានគេមើលឃើញថាជាការគំរាមកណ្តាល។
ពួកគេក៏តាមដានសមយុទ្ធរួមគ្នារបស់កម្លាំងការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានធ្វើនៅថ្ងៃទី៨ ដល់ទី ១៧ ខែមីនា។
នៅពេលលោក Blinken និង Austin ទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃទី១៨ អនុរដ្ឋមន្ត្រីការបរទេសទី១របស់កូរ៉េខាងជើងលោក Choe Son Hui បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា«ទ្រឹស្តីបែបឡប់នៃការគំរាមកំហែងពីកូរ៉េខាងជើង» និង វោហាសាស្ត្រគ្មានមូលដ្ឋានអំពីការប្រកួតប្រជែងរំសាយអាវុធនុយក្លេអ៊ែរ។
ការបាញ់សាកល្បងបែបនេះ ជាពិសេសមីស៊ីលប្លាស្ទិកដែលមានសមត្ថភាពនុយក្លេអ៊ែរ ជាទូទៅត្រូវបានអមដោយការប្រកាសអួតពីទីក្រុងព្យុងយ៉ាង និងវាយប្រហារដោយវោហាសាស្ត្រពីទីក្រុងសេអ៊ូល។
អ្នកជំនាញកូរ៉េខាងជើងលោក Martyn Williams មកពី Stimson Center បានហៅ ការស្ងាត់ស្ងៀមថាជា «រឿងចម្លែក»។
លោកបានសរសេរនៅលើ Twitter ថា ៖«កូរ៉េខាងជើងជាទូទៅប្រកាសពីការសាកល្បងបែបនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប៉ុន្តែលើលនេះគ្មានអ្វីជាសញ្ញាសោះ»។
«ការសាកល្បងជាធម្មតាក៏ត្រូវបានរាយការណ៍ជាបន្ទាន់ បន្ទាប់ពីពួកគេបានធ្វើ តាមរយៈសារព័ត៌មានជប៉ុន និងកូរ៉េខាងត្បូង ប៉ុន្តែលើកនេះអត់មានទេ»។
អ្នកជំនាញកូរ៉េខាងជើងម្នាក់ទៀតលោក Jeffrey Lewis បាននិយាយថា ការសាកល្បងទាំងនេះអាចជាមីស៊ីលការពារឆ្នេរសមុទ្ររយៈចម្ងាយខ្លី។
លោកថា ៖«ប្រសិនបើជាមីស៊ីលការពារឆ្នេរមែននោះ វាច្បាស់ណាស់ថា ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធា-អាមេរិក-កូរ៉េខាងត្បូង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?