ព័ត៌មានអន្ដរជាតិ
ជប៉ុន គាំទ្រឲ្យកូរ៉េខាងត្បូង ចាប់ដៃជាមួយឥណ្ឌា ប្រឆាំងនឹងឥទ្ធិពលចិន
ប្រទេសជប៉ុន បានសម្តែងការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងឥណ្ឌា និងកូរ៉េខាងត្បូងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ខែមីនា ការលើកឡើងរបស់លោក Gen Nakatani រដ្ឋក្រសួងការពារជាតិជប៉ុន ធ្វើឡើងក្រោយពីមានសំណើរបស់ប្រមុខយោធាហ្វីលីពីនក្នុងការពង្រីកក្រុមសន្តិសុខដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងវត្តមានរបស់អូស្ត្រាលី ជប៉ុន និងហ្វីលីពីន ដើម្បីរួមបញ្ចូលប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង។
ក្រសួងការពារជាតិជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្រុមសន្តិសុខចម្រុះនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើនឡើង ជាពិសេសពីប្រទេសចិន។ ក្រុមចម្រុះនេះ មានឈ្មោះថា «Squad» ហើយវាផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការចែករំលែកព័ត៌មានសម្ងាត់ ព្រមទាំងសមយុទ្ធ និងប្រតិបត្តិការយោធារួមគ្នា។
ហ្វីលីពីន បាននិងកំពុងស្វែងរកយ៉ាងសកម្មក្នុងការពង្រីកសមាជិកភាពរបស់ «Squad» ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានគូសបញ្ជាក់ពីការដាក់បញ្ចូលសក្តានុពលនៃប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង ជាមធ្យោបាយមួយដើម្បីបង្កើនសមត្ថភាពការពារជាតិជាសមូហភាព ក្នុងការឆ្លើយតបទៅនឹងការបង្កើនការទាមទាររបស់ចិននៅក្នុងតំបន់។
ឥណ្ឌាក៏បាននិងកំពុងបន្តទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយជប៉ុន និងកូរ៉េខាងត្បូង ដោយឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍រួមគ្នាក្នុងការប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងនាពេលកន្លងមក មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី និងដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ជាសមូហភាព៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម