ព័ត៌មានអន្ដរជាតិ
ត្រាំ ត្រៀមដកទណ្ឌកម្មខ្លះពីរុស្ស៊ី ដើម្បីលួងចិត្តពូទីន ឲ្យព្រមឈប់បាញ់
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកកំពុងគិតចង់បន្ធូរបន្ថយទណ្ឌកម្មខ្លះលើប្រទេសរុស្ស៊ី ដើម្បីលួងចិត្តឲ្យលោក វ្ល៉ាឌីមៀរ ពូទីន ឲ្យឯកភាពលើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយអ៊ុយក្រែន។

មុននេះ រុស្ស៊ីនិងអ៊ុយក្រែន បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា ក្រោមសំណើដែលដាក់ស្នើឡើងនិងមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។
យ៉ាងណា ភាគីរុស្ស៊ីបានដាក់លក្ខខណ្ឌថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន។

ដូច្នេះហើយទើបលោក ត្រាំ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមាននៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិក នឹងពិនិត្យមើលលទ្ធភាពនៃការបន្ថយទណ្ឌកម្មលើរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើរឿងនេះ។ មានលក្ខខណ្ឌ ៥ទៅ៦ចំណុច ហើយអាមេរិក កំពុងពិនិត្យមើលសិន។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនទាន់បកស្រាយលម្អិតអំពីរឿងនេះទេ គ្រាន់តែបញ្ជាក់ថា វាអាចទៅរួចដែលអាមេរិក នឹងដកទណ្ឌកម្មចេញខ្លះពីទីក្រុងមូស្គូ។
សូមជម្រាបថា ក្រៅពីបទឈប់បាញ់នៅសមុទ្រខ្មៅ ភាគីរុស្ស៊ី-អ៊ុយក្រែន ក៏បានប្តេជ្ញាពង្រឹងវិធានការដើម្បីអនុវត្តបទឈប់បាញ់ដែលព្រមព្រៀងលើកមុន លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកផងដែរ។

រុស្ស៊ីបានបង្ហាញបញ្ជីមួយដែលមានបញ្ជាក់អំពីទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារក្រោមបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ខណៈដែលអាមេរិកឯណោះក៏អះអាងដែរថា បទឈប់បាញ់នេះ អាចពង្រីកដល់លើសមួយខែឯណោះ ប្រសិនបើគ្រប់យ៉ាងដំណើរការទៅដោយរលូន។
ទីតាំងថាមពលដែលរុស្ស៊ីរាយក្នុងបញ្ជីដាក់ជូនទៅអាមេរិកមានដូចជា៖ ១.រោងចក្រចម្រាញ់ប្រេង, ២.កន្លែងកែច្នៃប្រេងនិងឧស្ម័ន, ៣.ស្តុកប្រេងនិងឧស្ម័ន, ៤.បំពង់បង្ហូរនិងស្ថានីយបូម, ៥.រោងចក្រផលិតអគ្គិសនី, ៦.ហេដ្ឋារចនាសម្ព័ន្ធចែកចាយអគ្គិសនី, ៧.រោងចក្រថាមពលនុយក្លេអ៊ែរនិង ៧.ទំនប់វារីអគ្គិសនី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បង្ហាញទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារ ក្នុងបទឈប់បាញ់ជាមួយ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?