ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យនៅកូរ៉េខាងត្បូង ស្លាប់អ្នកបើកម្នាក់ ខណៈកំពុងមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រទេស
នៅក្នុងឧប្បត្តិហេតុនាថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥នេះ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿង បានធ្លាក់ខណៈពេលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុង Uiseong ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឲ្យអ្នកបើកម្នាក់បានបាត់បង់ជីវិត។

ឧទ្ធម្ភាគចក្រនេះ បានធ្លាក់នៅលើភ្នំមួយកន្លែង ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល។ អ្នកបើកឧទ្ធម្ភាគចក្រអាយុ៧៣ឆ្នាំ ត្រូវបានគេប្រកាសថាស្លាប់នៅកន្លែងកើតហេតុ។ មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ឧប្បត្តិហេតុនេះ បានកើតឡើងចំពេលដែលកំពុងមានភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង ដែលបានបំផ្លាញតំបន់ភាគខាងត្បូងនៃប្រទេស។ អគ្គិភ័យបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៨នាក់ បំផ្លាញសំណង់ជាង ២០០កន្លែង និងបង្ខំអ្នកស្រុកប្រហែល ២៧ ០០០នាក់ត្រូវជម្លៀសខ្លួនចេញ។ ភ្លើងបានលេបត្របាក់ផ្ទៃដីប្រមាណ ៤៣ ៣៣០ហិចតា ប៉ះពាល់ដល់ព្រះវិហារ ផ្ទះសម្បែង និងរោងចក្រជាច្រើន។
ការដាក់ពង្រាយយ៉ាងសន្ធឹកសន្ធាប់នៃអ្នកពន្លត់អគ្គិភ័យ ទាហាន និងបុគ្គលិកផ្សេងៗទៀតចំនួន ៤ ៦៥០នាក់ត្រូវបានចល័តដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃភ្លើងឆេះព្រៃថាតើវាបណ្ដាលមកពីកំហុសរបស់មនុស្ស ឬក៏កត្តាផ្សេងទៀត៕


ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?