Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធានាធិបតីអាមេរិក នឹងអមដំណើរភរិយាទៅទស្សនកិច្ច Greenland ចំពេលស្ថានការណ៍កំពុងក្តៅ

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, អនុប្រធានាធិបតីអាមេរិក JD Vance និងអមដំណើរភរិយារបស់លោក ធ្វើទស្សនកិច្ចតំបន់ Greenland ស្របពេលភាពតានតឹងជុំវិញបញ្ហាដែនកោះនេះកាន់តែតានតឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការយកដែនកោះដ៏ធំបំផុតរបស់ពិភពលោក​ដែល​សម្បូរទៅដោយ​​ធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិមួយ​នេះមកគ្រប់គ្រង បានក្លាយជាមុខព្រួញរបស់ប្រមុខសេតវិមាន ដូណាល់ ត្រាំ ចាប់តាំងពីលោកចូលដឹកនាំអាណត្តិទី២ ហើយថែមទាំងមានការឲ្យតម្រុយ អំពីវិធីសាស្រ្តប្រើកម្លាំងទ័ពដើម្បីសម្រេចគោលដៅនេះថែមទៀតផង។

ដូច្នេះហើយ ទើបដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅ Greenland នៅថ្ងៃសុក្រនេះ បានក្លាយប្រធានបទក្តៅដែលពិភពលោក តាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

កោះ Greenland (រូបថត៖ Reuters)

តាមការបញ្ជាក់ពីសេតវិមាន, លោក Vance នឹងអមដំណើរភរិយាដែលត្រូវជាជំទាវទី២អាមេរិក Usha Vance ក្នុងដំណើរទស្សនកិច្ចនេះ ហើយក្នុងនោះអ្នកទាំងពីរ នឹងទៅមើលមូលដ្ឋានអវកាស Pituffik ដើម្បីស្តាប់របាយការណ៍និងជួបជាមួយកងទ័ពអាមេរិក ដែលឈរជើងនៅទីនោះ។

Pituffik ដែលមានទីតាំងនៅភាគខាងជើងឆៀងខាងលិចកោះ Greenland ជាមូលដ្ឋានចេញការព្រមានអំពីមីស៊ីល បំពាក់ខែលការពារដែនអាកាស និងធ្វើបេសកកម្មឃ្លាំមើលទីអវកាស។

មូលដ្ឋានអវកាស Pituffik (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រី Greenland បានថ្កោលទោសខ្លាំងៗ ចំពោះដំណើរទស្សនកិច្ចនេះ ដោយរិះគន់ថា វាជាកាយវិការដែលគ្មានការគោរពទាល់តែសោះ។

សូមជម្រាបថា Greenland មានប្រជាជន​​​​​​ប្រមាណ​​៥៦ ០០០​នាក់ដែលស្ថិតនៅចន្លោះមហាសមុទ្រអាកទិកនិងអាត្លង់ទិក ត្រូវប្រទេសដាណឺម៉ាកកាន់កាប់អស់រយៈពេលប្រហែល៣០០ឆ្នាំមកហើយ។ ដែនកោះនេះ គ្រប់គ្រងកិច្ចការក្នុងស្រុកផ្ទាល់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងកូប៉ិនហាក គឺជាអ្នកសម្រេចលើកិច្ចការគោលនយោបាយការបរទេសនិងការពារជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំទាវទី២ អាមេរិក នឹងធ្វើទស្សនកិច្ចកោះ Greenland នាំទាំងរដ្ឋមន្ត្រីក្រសួងថាមពល ទៅជាមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម