Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុងបាងកក​បន្តរង​ឥទ្ធិពល​ខ្យល់ពុល​​គ្រប​ដណ្តប់​ស្ទើរ​ពាស​ពេញ​​ក្រុង​

បានផុស

នៅ


មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលរដ្ឋធានី​​​​បាងកក (BMA) បានឲ្យដឹងថា គុណភាពខ្យល់នៅក្នុងសង្កាត់ទាំង៥០ក្នុងទីក្រុងបាងកក ត្រូវបានចាត់ថ្នាក់ «ពណ៌ទឹកក្រូច»នៅព្រឹកថ្ងៃពុធនេះ ដែល​ពណ៌​ទឹកក្រូច​​មាន​ន័យថា វា​ចាប់ផ្តើមប៉ះពាល់ដល់សុខភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៦ខែមីនានេះ។

(រូបភាព៖​ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BMA បានរាយការណ៍ពីកម្រិត​​ជាតិ​ពុល​ក្នុងខ្យល់លើស​ពី​ PM2.5 ជាមធ្យមនៅទូទាំងទីក្រុងកាលពីថ្ងៃពុធនៅ ៤៤.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) ដែលលើសពីស្តង់ដាររបស់ប្រទេសគឺ៣៧.៥ µg/m³ ក្នុងរយៈពេលជាមធ្យមបីម៉ោង (៥ព្រឹកដល់៧ព្រឹក)។

មជ្ឈមណ្ឌល​នេះ​បាន​ណែនាំ​ប្រជាជន​ទីក្រុង​បាងកក​ឱ្យ​ពាក់​ម៉ាស់​មុខ ចៀសវាង​ការ​ចំណាយ​ពេល​នៅ​ក្រៅ​ផ្ទះ និង​ធ្វើ​ការ​ពី​ផ្ទះ​ប្រសិន​បើ​អាច​ធ្វើ​បាន។ អ្នកដែលមានរោគសញ្ញាដូចជា ក្អក រមាស់ភ្នែក ឬពិបាកដកដង្ហើម គួរតែទៅជួបគ្រូពេទ្យ។

(រូបភាព៖​ The Nation)

កម្រិត​ PM2.5 សំដៅលើភាគល្អិតល្អិតដែលមានអង្កត់ផ្ចិត ២.៥មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលបង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។

ប្រភពសំខាន់ៗនៃ PM2.5 រួមមានការបំភាយចរាចរ រោងចក្រ ភ្លើងឆេះព្រៃ និងការដុតសំណល់នៃការប្រមូលផលកិសកម្មជាដើម។ ប្រទេសជាច្រើននៅលើពិភពលោកជាពិសេសប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងការកើនឡើងនៃខ្យល់ពុលនេះ ដោយមិនមានតែប្រទេសថៃនោះទេ ប្រទេសជិតខាងដូចជាកម្ពុជា ឡាវ វៀតណាម​និង មីយ៉ាន់ម៉ាក៏មានការកើនឡើងខ្យល់ពុលនេះដូចគ្នា៕

(រូបភាព៖​ The Nation)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម