Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មអាមេរិកព្រមានថា កូរ៉េ​ខាង​ជើងអាច​​ធ្វើតេស្តនុយក្លេអ៊ែរលើក​ទី​៧

បានផុស

នៅ

កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០២៥ មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញថា កូរ៉េខាងជើងអាចនឹងត្រៀមធ្វើតេស្តនុយក្លេអ៊ែរ ដែលអាចមានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងការចរចាការទូតនាពេលអនាគត។

លោកស្រី Tulsi Gabbard (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើក​ឡើង​នេះ ធ្វើ​ឡើងខណៈ​មាន​ការសង្កេតពី​ចារកម្ម​ជាតិរបស់កូរ៉េខាងត្បូង ដែលបានរាយការណ៍ថា កូរ៉េខាងជើងមានផ្ទុកសារធាតុប្លាតូនីញ៉ូម​ទម្ងន់​ប្រហែល​៧០​គីឡូក្រាម និង​សារធាតុអ៊ុយរ៉ានីញ៉ូមដែល​ចម្រាញ់​រួច​ក្នុង​បរិមាណ​មិន​ជាក់​លាក់ ដោយ​ទាំង​នេះ​សុទ្ធ​តែ​ជា​សារធាតុសំខាន់ៗសម្រាប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ការសាកល្បងនុយក្លេអ៊ែរ ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រមួយរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបង្កើនអំណាចចរចារបស់ខ្លួនក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក​លោកស្រី Tulsi Gabbard បាន​និយាយ​ថា៖ «កូរ៉េខាងជើងប្រហែលជាត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរមួយផ្សេងទៀតដោយ​គ្រាន់​តែ​​ជូនដំណឹង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ និងបន្តការ​បាញ់​បង្ហោះ​សាកល្បង​មីស៊ីល​អន្តរ​ទ្វីប ICBMs ដើម្បីបង្ហាញពីសមត្ថភាពកើនឡើងរបស់ពួកគេជាអានុភាពក្នុងការចរចានាពេលអនាគត»។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)

ប្រសិន​បើ​សាកល្បង​ម្ដង​ទៀត​មែន នោះ​វា​នឹង​ក្លាយ​ជា​ការ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៧​របស់​កូរ៉េ​ខាង​ជើង។ ការ​សាកល្បង​ចំនួន​៦​លើក​មុន ធ្វើ​ឡើង​​ចន្លោះ​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៧។

ពាក់ព័ន្ធ​នឹង​របាយការណ៍​ដ៏​រស៊ើប​នេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង​នៅ​ថ្ងៃពុធ​នេះ បានអះអាងសាជាថ្មីអំពីការត្រៀមខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែង​ពី​កូរ៉េ​ខាង​ជើង ដោយ​មាន​ការ​សម្របសម្រួលជាមួយសហរដ្ឋអាមេរិក។

បើ​យោង​តាម​របាយការណ៍​​​របស់​កូរ៉េ​ខាង​ត្បូង​​កាល​ពី​ឆ្នាំ​២០២២ កូរ៉េ​ខាង​ជើង​អាច​មាន​សមត្ថភាព​ផលិត​ក្បាល​​គ្រាប់​នុយក្លេអ៊ែរ​ចន្លោះ​ពី ៩ ទៅ ១៨​គ្រាប់៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម