ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីប៉ងសាងសង់កីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកឆ្នាំ២០៣២ ប៉ុន្តែនៅចម្រូងចម្រាសផ្នែកវប្បធម៌
រដ្ឋាភិបាលរដ្ឋ Queensland ប្រទេសអូស្រ្តាលី បានប្រកាសថា កីឡដ្ឋានថ្មីដែលមានកៅអីអង្គុយចំនួន៦៣០០០ នឹងត្រូវសាងសង់នៅទីក្រុង Brisbane ដែលនឹងធ្វើជាម្ខាស់ផ្ទះប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំ២០៣២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ខែមីនានេះ។

សង្វៀនពហុកីឡាដែលនឹងត្រូវសាងសង់នេះស្ថិតនៅតំបន់ Victoria Park នៃទីក្រុង Brisbane។ ផែនការនេះនឹងត្រូវកម្ទេចចោល កីឡដ្ឋាន Gabba សម្រាប់កីឡា cricket ដ៏ល្បីល្បាញរបស់ទីក្រុង Brisbane ហើយត្រូវជំនួសដោយសំណង់ថ្មី។
ការសម្រេចចិត្តសាងសង់នេះត្រូវបានប្រកាសដោយអភិបាលរដ្ឋ Queensland លោក David Crisafulli ខណៈការសន្យាជាច្រើនមុនការបោះឆ្នោតរដ្ឋឆ្នាំ២០២៤ ថាកីឡដ្ឋានថ្មីនឹងមិនត្រូវបានសាងសង់នោះទេ។ លោកក៏បានស៉ំទោសចំពោះការសម្រេចចិត្តនេះដែរ។ ជាមួយគ្នានេះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីក៏បានរីករាយជាមួយនឹងផែនការក្នុងការអភិវឌ្ឍឡើងវិញនូវកីឡដ្ឋាន Gabba ដែលត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៨៩៥ដែរ។
ទោះបីយ៉ាងណា បើតាមអ្នកយកព័ត៌មានរបស់ ABC លោក Arianna Levy បាននិយាយថា ផែនការសាងសង់កីឡដ្ឋាននៅ Victoria Park គឺមានភាពចម្រូងចម្រាស ដោយសារតែវាមាន«សារៈសំខាន់ខាងវប្បធម៌»សម្រាប់ប្រជាជនដើមភាគតិចនិងជាតំបន់បៃតងដ៏សំខាន់។ ទោះមានការសម្រេចសាងសង់ក៏ដោយ ក៏មានប្រជាជននិងមានសហគមន៍ជនជាតិដើមភាគតិចប្រឆាំងនឹងការអភិវឌ្ឍសួនច្បារដើម្បីប្រែក្លាយវាទៅជាកីឡដ្ឋាននេះដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?