Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី យល់​ព្រម​ជួយ​ធ្វើ​ទំនើបកម្ម​វិស័យ​វេជ្ជសាស្ត្រ​របស់​កូរ៉េ​ខាង​ជើង

បានផុស

នៅ

ប្រទេសរុស្ស៊ី បានយល់ព្រមបន្តធ្វើជាម្ចាស់ផ្ទះទទួលវេជ្ជបណ្ឌិតកូរ៉េខាងជើងសម្រាប់កម្មសិក្សានៅមន្ទីរពេទ្យនាំមុខគេនៅទីក្រុងមូស្គូ និងជួយក្រុងព្យុងយ៉ាងក្នុងការធ្វើទំនើបកម្មឧស្សាហកម្មឱសថរបស់ខ្លួន រួមទាំងការផលិតថ្នាំអង់ទីប៊ីយោទិចផងដែរ។

(រូបថត៖ NK News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះត្រូវបានលាតត្រដាងនៅលើទំព័រហ្វេសប៊ុក​របស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាងកាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០២៥ បន្ទាប់ពីជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ី​លោក Alexandr Matsegora និងអនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងជើងលោក Jon Sol-ryong។

លោក Jon បានត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីដឹកនាំគណៈប្រតិភូ​ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខភាពសាធារណៈ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ រុស្ស៊ីបានយល់ព្រមអនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិតកូរ៉េខាងជើងបន្តការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រកំពូលនៅទីក្រុងមូស្គូ ដែលមានឯកទេសលើមុខជំនាញដូចជា ជំងឺបេះដូង និងមហារីក។ បន្ថែមពីលើនេះ ទីក្រុងមូស្គូបានសន្យាគាំទ្រដល់ការធ្វើ​ឲ្យ​ប្រសើរឡើងនូវការផលិតឱសថរបស់​កូរ៉េខាងជើង ជាពិសេសក្នុងការអភិវឌ្ឍ​ថ្នាំអង់ទីប៊ីយោទិចទំនើប។

ជំនួប​​នេះ​ក៏​បាន​ពិភាក្សា​អំពី​ផែនការបង្កើតស្ថាប័នវេជ្ជសាស្ត្រថ្មី​មួយ​នៅ​លើ​​ទឹក​ដី​កូរ៉េខាងជើង​ផង​ដែរ ដោយទីក្រុងព្យុងយ៉ាងបានបង្ហាញពីឆន្ទៈ​ក្នុងការចែករំលែកព័ត៌មានអំពីថ្នាំរបស់ខ្លួន។ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង ដើម្បីអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ៕

លោក Jon Sol-ryong និង​លោក Alexandr Matsegora (រូបថត៖ Yonhap)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម