ព័ត៌មានអន្ដរជាតិ
ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព
លោក Igor Zhovkva ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់ច្បាស់ៗទៅអឺរ៉ុបថា ទីក្រុងកៀវ ត្រូវការទ័ពប្រយុទ្ធ ជាជាងកងរក្សាសន្តិភាព។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី២៧ខែមីនាឆ្នាំ២០២៥, លោកនិយាយថា «យើងត្រូវការទ័ពដែលទទួលបានការបណ្តុះបណ្តាលដើម្បីត្រៀមប្រយុទ្ធ។ មិនមែនមានន័យថា ទាំងនោះគឺជាកងទ័ពដែលត្រៀមទៅប្រយុទ្ធជាមួយរុស្ស៊ីទេ ប៉ុន្តែជាកងទ័ពដែលត្រៀមខ្លួនការពារ និងអាចកំញើញសត្រូវបាន»។
សម្តីរបស់លោក Zhovkva កើតឡើងមុនពេលថ្នាក់ដឹកនាំអន្តរជាតិ ជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាអំពីក្រុមចម្រុះមួយដែលមានការចូលរួមទាំងពីសំណាក់អឺរ៉ុបនិងប្រទេសក្រៅពីនេះ ដើម្បីដាក់ទ័ពទៅអ៊ុយក្រែន ក្នុងនាមជាកងរក្សាសន្តិភាព នៅពេលទីក្រុងកៀវនិងមូស្គូ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ពន្លត់ភ្លើងសង្គ្រាមអាយុកាលជាង៣ឆ្នាំ។

និយាយអំពីក្រុមចម្រុះនេះ, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រកាសថា ប្រទេសរបស់លោកនិងបារាំង នឹងជាអ្នកដឹកនាំ ដើម្បីធានាសន្តិសុខនៅអ៊ុយក្រែន។
យ៉ាងណាចំពោះផែនការនេះ ទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗរួចហើយ ដោយចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើង បញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅ ហើយថែមទាំងគំរាមសងសឹកទៀតផង។
លើសពីនេះ រុស្ស៊ីព្រមានថា បើអង្គការណាតូដាក់កងរក្សាសន្តិភាពនៅប្រទេសអ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងប្លុកយោធាដឹកនាំដោយអាមេរិក ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខនិងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា នាយករដ្ឋមន្ត្រីអង់គ្លេសនិងប្រធានាធិបតីបារាំង ពិតជាឆោតល្ងង់ណាស់។ ពួកគេចង់បញ្ជូនទ័ពនិងជំនួយយោធាទៅឲ្យរដ្ឋណាស៊ីសម័យទំនើបនៅទីក្រុងកៀវ។ នោះមានន័យថា សង្គ្រាមជាមួយណាតូនឹងផ្ទុះឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា