Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

បានផុស

នៅ

ថ្លែងប្រាប់ BBC នៅទីក្រុងប៉ារីស កាលពីថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា លោកសង្ឃឹមថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រកាន់ជំហររឹងមាំហើយមិនទន់ចិត្តដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់លោក ពូទីន ជាថ្នូរនឹងបទឈប់បាញ់។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននេះលោក ត្រាំ បញ្ជាក់ហើយថា លោកកំពុងគិតចង់បន្ធូរបន្ថយទណ្ឌកម្មខ្លះលើប្រទេសរុស្ស៊ី ដើម្បីលួងចិត្តឲ្យ ពូទីន ឯកភាពលើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយអ៊ុយក្រែន។

ជុំវិញរឿងនេះ អ្នកសារព័ត៌មាន BBC បានសួរទៅ ហ្សេលេនស្គី ថាតើលោកយល់ថា អាមេរិក ពិតជាដាក់ខ្លួនចំពោះសម្ពាធពីរុស្ស៊ីមែនឬក៏អត់? ប្រធានាធិបតីអ៊ុយក្រែន ឆ្លើយថា ខ្ញុំគិតបែបនេះ ពួកគេនឹងធ្វើអីចឹង ប៉ុន្តែយើងនឹងចាំមើលសិន។

លោក ពូទីន (ឆ្វេង) ចាប់ដៃលោក ត្រាំ (រូបថត៖ Getty)

កាលពីដើមសប្តាហ៍ រុស្ស៊ីនិងអ៊ុយក្រែន បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា ក្រោមសំណើដែលដាក់ស្នើឡើងនិងមានការសម្របសម្រួលពីសហរដ្ឋអាមេរិក។

យ៉ាងណា ភាគីរុស្ស៊ីបានដាក់លក្ខខណ្ឌថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន។

(រូបថត៖ AP)

ដូច្នេះហើយទើបលោក ត្រាំ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមាននៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិក នឹងពិនិត្យមើលលទ្ធភាពនៃការបន្ថយទណ្ឌកម្មលើរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការលើរឿងនេះ។ មានលក្ខខណ្ឌ ៥ទៅ៦ចំណុច ហើយអាមេរិក កំពុងពិនិត្យមើលសិន។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនទាន់បកស្រាយលម្អិតអំពីរឿងនេះទេ គ្រាន់តែបញ្ជាក់ថា វាអាចទៅរួចដែលអាមេរិក នឹងដកទណ្ឌកម្មចេញខ្លះពីទីក្រុងមូស្គូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ត្រៀមដកទណ្ឌកម្មខ្លះពីរុស្ស៊ី ដើម្បីលួងចិត្តពូទីន ឲ្យព្រមឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម