ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីស៊ូដង់ខាងត្បូងត្រូវចាប់ខ្លួន ខណៈមន្ត្រី UN អំពាវនាវភាគីជម្លោះអត់ធ្មត់
អនុប្រធានាធិបតីទីមួយរបស់ប្រទេសស៊ូដង់ខាងត្បូង លោក Riek Machar ត្រូវបានចាប់ខ្លួន ស្របពេលដែលបេសកជនរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បានអំពាវនាវឱ្យភាគីជម្លោះទាំងអស់អត់ធ្មត់។ លោក Riek Machar ជាគូប្រជែងដ៏យូរអង្វែងរបស់ប្រធានាធិបតីរបស់ប្រទេសនេះលោក Salva Kiir។

សារព័ត៌មាន Al Jazeera បានផ្សាយនៅថ្ងៃទី២៧ខែមីនានេះ ឲ្យដឹងថា ប្រធាន UMISS លោក Nicholas Haysom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំរបស់ប្រទេសនេះកំពុងឈរនៅលើគែមនៃការវិលត្រលប់ទៅក្នុងជម្លោះពីមុនវិញ។
លោក Haysom បានបន្ថែមថា ការវិលត្រឡប់ទៅកាន់ការប្រយុទ្ធគ្នាម្ដងទៀត នឹងមិនត្រឹមតែបំផ្លិចបំផ្លាញប្រទេស ស៊ូដង់ខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។
យោងតាមគណបក្ស Sudan People’s Liberation Army In Opposition (SPLM/IO) របស់លោក Machar ក្បួនរថយន្តដែលមានអាវុធធុនធ្ងន់ចំនួន ២០ គ្រឿងបានចូលដោយបង្ខំ ទៅកាន់គេហដ្ឋានរបស់អនុប្រធានាធិបតីទីមួយក្នុងទីក្រុង Juba ហើយបានដកហូតអាវុធពីអង្គរក្សរបស់គាត់កាលពីថ្ងៃពុធ។
លោក Reath Muoch Tang ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់លោក Machar បានឱ្យដឹងថា «ដីកាចាប់ខ្លួនត្រូវបានបញ្ជូនទៅគាត់ក្រោមការចោទប្រកាន់មិនច្បាស់លាស់»។
លោក Tang បាននិយាយថា៖«ទង្វើនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាព»។ ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងភ្លាមៗដើម្បីសុំការអត្ថាធិប្បាយទាក់ទងរឿងចាប់ខ្លួនអនុប្រធានាធិបតីនេះបានទេ។
បើតាមអង្គការសហប្រជាជាតិបានរាយការណ៍ពីការប៉ះទង្គិចគ្នាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយរវាងកងកម្លាំងដែលគាំទ្រប្រធានាធិបតី Kiir និងអនុប្រធានាធិបតី Machar នៅខាងក្រៅរដ្ឋធានី Juba ខណៈដែលធ្វើឲ្យប្រទេសនេះអាចធ្លាក់ចូលនៅក្នុងសង្គ្រាមវិញនិងបញ្ចប់កិច្ចព្រមព្រៀងងសន្តិភាពឆ្នាំ២០១៨។

ប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសក្មេងជាងគេបំផុតរបស់ពិភពលោក បានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏បង្ហូរឈាមមួយភ្លាមៗ បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ២០១១ ដោយសារតតែអភិបាលកិច្ចទន់ខ្សោយ និងភាពតានតឹងជនជាតិភាគតិចដែលមានស្រាប់បានទម្លាក់រដ្ឋឯករាជ្យថ្មីទៅក្នុងភាពចលាចលនយោបាយ។ បន្ទាប់មកភាពតានតឹងបានផ្ទុះឡើងជាសង្គ្រាមស៊ីវិលក្នុងខែធ្នូ ឆ្នាំ ២០១៣ ដោយសារការតស៊ូនយោបាយរវាងប្រធានាធិបតី Salva Kiir និងអនុប្រធានាធិបតី Riek Macha ។
កងកម្លាំងចម្រុះគាំទ្រលោក Kiir ដែលជាជនជាតិ Dinka បានប្រយុទ្ធជាមួយអ្នកគាំទ្រលោក Machar ដែលជាជនជាតិ Nuer។ ជម្លោះនេះបានសម្លាប់មនុស្សជាង ៤០០០០ នាក់ មុនពេលកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ ដែលធ្វើឲ្យភាគីទាំងពីរបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា