Connect with us

ព័ត៌មានអន្ដរជាតិ

​​ប្រជាជន​ហ្គាហ្សា​ចេញ​តវ៉ា​យ៉ាងចម្លែក​ប្រឆាំង​ក្រុម​ហាម៉ាស ទាមទារ​បញ្ចប់សង្គ្រាម

បានផុស

នៅ

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់​​​បាន​បន្ត​​​​ចូល​រួម​​ក្នុងចលនា​​តវ៉ា​ប្រឆាំង​​ក្រុម​សកម្មប្រយុទ្ធ​​​ហាម៉ាសដែល​គ្រប់គ្រង​​​​តំបន់ហ្គាហ្សា​​អស់​រយៈពេល​១៧ឆ្នាំ ​​ដោយ​ទាមទារ​​ឲ្យ​បញ្ចប់​​​របប​គ្រប់គ្រង​ហាម៉ាស និង​ ទាមទារ​ឲ្យ​មាន​កា​របញ្ចប់សង្គ្រាម​ឲ្យបាន​ឆាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រជាជន​ប៉ាឡេស្ទីន​​បាន​ស្គាល់​​ភាព​ស្ងប់ស្ងាត់​​មិនមាន​សង្គ្រាម​​ប្រមាណ​២ខែ​ចាប់​តាំងពីថ្ងៃទី​១៩ខែ​​មករា និង​ដល់​សប្តាហ៍​មុន ក្រោយ​​​ពីសង្ក្រាម​​ដ៏​មហាបំផ្លិច​បំផ្លាញ​​បានផ្ទុះ​ឡើង​ចាប់តាំងពីថ្ងៃទី​៧ខែតុលា​២០២៣ ពេលដែលក្រុមសកម្មប្រយុទ្ធ​ហាម៉ាស​វាយឆ្មក់​ចូលទឹកដី​អ៊ីស្រាអែល​សម្លាប់​ប្រជាជន​ប្រមាណ​១២០០​នាក់ និង​ចាប់ចំណាប់ខ្មាំង​​២៤០​នាក់​​។

​នៅថ្ងៃ​ព្រហស្បតិ៍នេះ ប្រជាជន​ប៉ាឡេស្ទីន​​រាប់​ពាន់​នាក់​​បាន​កាន់បដា និង ដើរដង្ហែរក្បួន តាមផ្លូវ​ថ្នល់​​ដែល​រាយប៉ាយ និង​គរ​ដោយ​​អគារ​បាក់​បែក ​​ដោយស្រែក​​ឲ្យ​ក្រុម​ហាម៉ាស​ចេញ និង ​ទាមទារ​ឲ្យដោះលែងចំណាប់ខ្មាំង​ដែល​នៅសល់ឲ្យអ៊ីស្រាអែល។ ក្រុម​បាតុករ​ប្រឆាំង​ក្រុមហាម៉ាស​ដ៏​កម្រ​នេះ បានស្តីបន្ទោស​​​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស​​​ជាអ្នក​ធ្វើឲ្យ​បទ​ឈប់បាញ់​​ធ្លោះធ្លាយ​ ដោយ​ការ​បដិសេធ​​​​ផ្តល់​​​​ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់​ដល់​អ៊ីស្រាអែល​។​

ចាប់​ផ្តើម​​តវ៉ា​​​កាល​ពីថ្ងៃពុធ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានតវ៉ាប្រឆាំងនឹងសង្រ្គាមរយៈពេលពីរថ្ងៃជាប់គ្នា ហើយបានស្រែកពាក្យស្លោកប្រឆាំងនឹងក្រុមហាម៉ាសដោយមានការខកចិត្ត និងខឹងសម្បារចំពោះការដួលរលំនៃបទឈប់បាញ់​ជាមួយអ៊ីស្រាអែលដែលមនុស្សជាច្រើនបានសង្ឃឹមថា បទ​ឈប់បាញ់​នោះ​នឹងក្លាយទៅ​ជា​ការ​បញ្ចប់សង្គ្រាម​​ជា​អចិន្ត្រៃយ៍។

តាមការ​ចេញផ្សាយ​របស់ New York Times ​ការ​តវ៉ា​នេះ​ជា​ការ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដ៏​កម្រ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​ដែល​បាន​គ្រប់គ្រង​តំបន់​ហ្គាហ្សា​អស់​រយៈពេល១៧ឆ្នាំ​មក​ហើយ។

​ក្រុម​អ្នក​តវ៉ា បាន​ស្រែកថា «ហាម៉ាសចេញ!»​។ ហេតុផលនៃ​ការ​ចេញ​​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហាម៉ាស​នាពេលនេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ប្រជាជន​​ប៉ាឡេស្ទីន​​នៅ​ហ្គាហ្សា​ មាន​បំណងប្រាថ្នា​ចង់បាន​សន្តិភាព​ ដោយ​​​ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យបញ្ចប់ជម្លោះ ដោយបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមជាបន្តបន្ទាប់មកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ។

​ប្រជាជន​ប៉ាឡេស្ទី​ន​តវ៉ា​តាមផ្លូវ​ដែលមាន​​អគារបាក់បែក​​។​ REUTERS/Stringer

វិបត្តិមនុស្សធម៌​​យ៉ាធ្ងន់ធ្ងរ​​កើត​មាន​នៅហ្គាហ្សា​កំពុង​បង្ក​ការ​លំបាក​​ដល់​ពួក​គាត់​ ដោយសារ​​សង្រ្គាម​នៅ​ហ្គាហ្សា​ជាង​​១៧ខែ​មកនេះ​ ​បាននាំឱ្យមានការស្លាប់ និងបំផ្លិចបំផ្លាញ​​ដ៏​មហាសែន​ធ្ងន់ធ្ងរ​។ ក្រុម​អ្នក​តវ៉ា​បានស្តីបន្ទោសក្រុមហាម៉ាស ចំពោះការបដិសេធមិនព្រមបញ្ចប់អរិភាព​​ជាមួយអ៊ីស្រាអែល​ ដោយមិនដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រើប្រាស់ជនស៊ីវិលជាខែល។

ស្ថានភាពរស់នៅ​របស់​ពួកគេ​​កាន់តែយ៉ាប់យ៉ឺន​ក្នុង​ជម្លោះដ៏រ៉ាំរ៉ៃនេះ ដោយ​​ការ​បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ហ្គាហ្សាស្ទើរ​ទាំងស្រុង​ ដែលនាំទៅដល់ការខ្វះខាតសេវាសំខាន់ៗដូចជា អគ្គិសនី ទឹកស្អាត និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ដោយ​ប្រជាជន​ប៉ាឡេស្ទីន​នៅហ្គាហ្សា​ចាត់ទុកការលំបាកទាំងនេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់ក្រុមហាម៉ាស។

​មាន​ការ​កត់សម្គាល់​ថា ការតវ៉ាទាំងនេះតំណាងឱ្យការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងអារម្មណ៍សាធារណៈនៅក្នុងតំបន់ហ្គាហ្សា ដោយសារការមិនយល់ស្របជាចំហប្រឆាំងនឹងក្រុមហាម៉ាសគឺជារឿងចម្លែក​មួយ​ ដោយសារតែការគ្រប់គ្រងដោយអំណាចរបស់ក្រុម​​ហាម៉ាស​ដែល​​​​ឧបត្ថម្ភ​ដោយ​ប្រទេសអ៊ីរ៉ង់​។

តាមការ​ចុះ​ផ្សាយ​របស់​​សារព័ត៌មាន​បស្ចឹមប្រទេស ក្រុម​បាតុកម្ម​បាន​គូសបញ្ជាក់​ពី​ការ​ខកចិត្ត​កាន់តែ​កើនឡើង​ក្នុងចំណោម​ប្រជាជន​ប៉ាឡេស្ទីន​ទាក់ទង​នឹង​តួនាទី​របស់​ក្រុម​ហាម៉ាស​ក្នុង​ជម្លោះ​ដែលកំពុង​បន្ត​និង​ឥទ្ធិពល​របស់វា​ទៅលើ​ជីវិត​ជនស៊ីវិល​៕​

ដោយ រ៉ាន់ រើយ​

ប្រជាជន​ហាម៉ាស​ចេញតវ៉ា​ប្រឆាំងក្រុមហាម៉ាស​ឲ្យបញ្ចបសង្គ្រាម។ REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម