Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

បានផុស

នៅ

អំឡុងពេលជួបជាមួយប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃពុធទី២៦ខែមីនឆ្នាំ២០២៥ មេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកនិយាយថា​ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងស្លាប់ក្នុងពេលឆាប់ៗនេះ។

លោក ម៉ាក្រុង (ឆ្វេង) ជាមួយលោក ហ្សេលេនស្គី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail, លោកហ្សេលេនស្គី និយាយថា ពូទីន កំពុងព្យាយាមវាយបំបែកផ្ទៃក្នុងអឺរ៉ុប ដោយមានហុងគ្រីនៅខាងរុស្ស៊ីចាំជួយគាំទ្រ ប៉ុន្តែលោកពូទីន នឹងស្លាប់ឆាប់ៗ ហើយនោះគឺជាការពិត រឿងនឹងដល់ទីបញ្ចប់។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថា សម្តីរបស់លោកហ្សេលេនស្គី ចង់សំដៅទៅលើកត្តាអ្វីនោះទេ ដែលអាចឈានដល់ធ្វើឲ្យលោកពូទីនបាត់បង់ជីវិត ដ្បិតមួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជុំវិញបញ្ហាសុខភាពរបស់មេដឹកនាំវិមានក្រឹមឡាំងក៏ដោយ។

លោក ពូទីន (រូបថត៖ Reuters)

សូមជម្រាបថា លោក ហ្សេលេនស្គី កំពុងស្ថិតនៅទីក្រុងប៉ារីសនៃប្រទេសបារាំង ដើម្បីជួបពិភាក្សាជាមួ​យលោក ម៉ាក្រុង ស្តីអំពីបទឈប់បាញ់នៅសមុទ្រខ្មៅ និងត្រៀមខ្លួនសម្រាប់កិច្ច​ប្រជុំ​កំពូល​សន្តិសុខ ដែលមាន​ការ​ចូលរួម​ពី​មេដឹកនាំអន្តរជាតិប្រមាណ៣០រូប ដោយផ្តោតលើការបង្កើនជំនួយដល់អ៊ុយក្រែន និងពិភាក្សាអំពីតួនាទីរបស់អឺរ៉ុបក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។

ក្នុងជំនួបនេះដែរ លោកម៉ាក្រុង បានប្រកាសផ្តល់ជំនួយយោធាទំហំទឹកប្រាក់ ២ពាន់លានអឺរ៉ូបន្ថែមទៀ​តដល់អ៊ុយក្រែន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ទីក្រុង​កៀវ ។

កញ្ចប់ជំនួយ​ទាំង​នោះ រួមមាន៖

  • មីស៊ីលប្រឆាំងរថក្រោះ៖ ការផ្តល់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ MILAN ដើម្បីបង្កើនការការពារដីរបស់អ៊ុយក្រែនប្រឆាំងនឹងការគំរាមកំហែង​ពី​រថ​ពាសដែក​រុស្ស៊ី។
  • ប្រព័ន្ធការពារអាកាស៖ ការផ្គត់ផ្គង់មីស៊ីល MICA ដើម្បីពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការវាយប្រហារតាមអាកាស។
  • រថពាសដែក៖ ការដឹកជញ្ជូនរថពាសដែកបន្ថែម ដើម្បីបង្កើនការចល័តទ័ព និងការការពារនៅលើសមរភូមិ។
  • យន្តហោះគ្មានមនុស្សបើក៖ ការផ្តល់យានគ្មានមនុស្សបើកសម្រាប់ប្រតិបត្តិការឈ្លបយកការណ៍ និងយុទ្ធសាស្ត្រ។
  • យន្តហោះចម្បាំង Mirage៖ យន្តហោះចម្បាំង Mirage ប្រើ​ដើម្បី​ពង្រឹងសមត្ថភាពទ័ពអាកាសរបស់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី សង្ឃឹមថា ត្រាំ មិនទន់ចិត្ត ដកទណ្ឌកម្មពីរុស្ស៊ី តាមការទាមទាររបស់ ពូទីន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម