Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​អ៊ីស្រាអែល​​សម្លាប់​អ្នក​នាំពាក្យ​ក្រុម​ហាម៉ាស ខណៈ​ការ​វាយ​លុក​នៅ​តំបន់​ហ្គាហ្សា​កំពុងបន្ត

បានផុស

នៅ

អ្នកនាំពាក្យក្រុមហាម៉ាសម្នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលកងទ័ពរបស់អ៊ីស្រាអែលបន្តវាយលុកជាថ្មីលើតំបន់ដែលឡោមព័ទ្ធនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារព័ត៌មា​ន​នៅតំបន់មជ្ឈិមបូព៌ា ដូចជា ទូរទស្សន៍ Al-Aqsa និងទីភ្នាក់ងារសារព័ត៌មាន Shehab បាន​ផ្សាយ​ថា អ្នកនាំពាក្យក្រុម ហាម៉ាស លោក Abdel-Latif al-Qanoua ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរកតង់របស់គាត់នៅក្នុងទីក្រុង Jabalia ភាគខាងជើងនៅ​ព្រឹកថ្ងៃព្រហស្បតិ៍។ មនុស្ស​​ជា​ច្រើន​នាក់​រួម​ទាំង​កុមារ ​បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​​នេះ​​។

ការវាយប្រហារ​​​​​ដ៏សាហាវ​នេះ​​​​ជាចំណែក​មួយ​នៃ​​ប្រតិបត្តិការយោធា​​ជាច្រើនដែលធ្វើឡើងដោយយោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ រួមទាំងការវាយប្រហារលើផ្ទះមួយនៅក្នុងតំបន់ as-Saftawi ក្នុងហ្គាហ្សា បានសម្លាប់សមាជិកគ្រួសារ៦នាក់។

កាលពីថ្ងៃទី១៨ខែមីនា អ៊ីស្រាអែលបានបញ្ចប់ភ្លាមៗនូវបទឈប់បាញ់រយៈពេលពីរខែ ខណៈដែលខ្លួនបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងប្រតិបត្តិការជើងគោកចូល​តំបន់ហ្គាហ្សា​ជាថ្មី​។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់ ក្នុងការប៉ុនប៉ងដាក់សម្ពាធក្រុមហាម៉ាស ឱ្យដោះលែង​ចំណាប់​ខ្មាំង​ដែលនៅ​សេសសល់ ។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ជាច្រើននាក់ក៏ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ដោយកាលពីថ្ងៃអាទិត្យ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូង Gaza បានសម្លាប់មនុស្សប្រាំនាក់ រួមទាំងលោក Ismail Barhoum ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។

នៅ​ថ្ងៃ​ដដែល យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ក៏​បាន​ទម្លាក់​គ្រាប់បែក​លើ​តង់​លំនៅដ្ឋាន​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​ក្នុង​ក្រុង Khan Younis បានធ្វើឲ្យលោកSalah al-Bardaweel ជាមេដឹកនាំនយោបាយហាម៉ាសដ៏លេចធ្លោ និងជាសមាជិកក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីនស្លាប់នៅក្នុងការវាយប្រហារនោះជាមួយភរិយារបស់គាត់។

(រូបភាព៖ AP)

សូមបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស ១១៣៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយលុករបស់ពួកហាម៉ាស ខណៈដែលយោធាអ៊ីស្រាអែលឥឡូវនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០១៨៣ នាក់ និងរបួស ១១៣៨២៨នាក់ទៀតចាប់តាំងពីការវាយលុកលើដី និងផ្លូវអាកាសលើឡោមព័ទ្ធប៉ាឡេស្ទីន។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ក៏បានប្រកាសកាលពីថ្ងៃអង្គារដែរថា ជនជាតិប៉ាឡេស្ទីនចំនួន ១៤២០០០ នាក់ត្រូវបានបង្ខំដោយយោធាអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ១៨ខែមីនា ដោយធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរដែលបណ្តាលមកពីការរឹតបន្តឹងជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា។

ពាក់ព័ន្ធការវាយប្រហារជាថ្មីនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា លោកបានបញ្ជាឱ្យកងកម្លាំងអ៊ីស្រាអែល វាយប្រហារជាថ្មីលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានច្រានចោលសំណើរដើម្បីធានាការពន្យារពេល។ កាល​ពី​ថ្ងៃ​ពុធ លោក Netanyahu បាន​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ថា អ៊ីស្រាអែល​នឹង​ដណ្តើម​យក​ទឹកដី​ក្នុង​តំបន់ ហ្គាហ្សាប្រសិន​បើ​ក្រុម ហាម៉ាសមិនដោះលែង​អ្នក​ដែល​នៅ​សេសសល់៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម