Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​ថៃ​​តាមចាប់​​បុរស​សិង្ហបុរី សង្ស័យ​នៅ​ពីក្រោយ​​ការ​ស្លាប់​របស់​មិត្តស្រី​

បានផុស

នៅ

ប៉ូលិសថៃកំពុង​តាម​ប្រមាញ់​​បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពី​មិត្តស្រីរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់មួយក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ខែមីនានេះ។

(រូបភាព៖ Wikimedia)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីពីរនាក់បានជូនដំណឹងដល់ប៉ូលិស​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍ Thong Lor កាលពីថ្ងៃពុធថា ពួកគេបានបាត់ទំនាក់ទំនងជាមួយមិត្តភ័ក្តិរបស់ពួកគេគឺនាង Praopilat Paladon អាយុ៣០ឆ្នាំ។ ពួកគេមិនបានទទួលដំណឹងពីនាងចាប់តាំងពីថ្ងៃចន្ទមកម្លេះ។ ស្ត្រីទាំងនោះបានប្រាប់ប៉ូលីសថា Praopilat មានមិត្តប្រុសឈ្មោះ Daniel Benjamin Goh Wei-En ជា​ជនជាតិសិង្ហបុរីអាយុ៣២ឆ្នាំ ដែលពួកគេទាំងពីរនេះ​ បាន​ឈ្លោះ​គ្នា​ជា​ញឹក​ញាប់ ដែល​ពេល​ខ្លះមានអំពើ​ហិង្សា​លើ​រាង​កាយថែម​ទៀត។

បន្ទាប់មកប៉ូលិសបានទៅអគារមួយនៅ Sukhumvit Soi ក្នុងសង្កាត់ Watthana កាលពីថ្ងៃពុធ ហើយបានរកឃើញថា បន្ទប់មិនបានជាប់សោទេ និងបើកម៉ាស៊ីនត្រជាក់ចោល។ គេ​បាន​ប្រទះ​ឃើញ​សព​ Praopilat Paladon ​រុំ​ដោយ​កម្រាល​ពូក និង​ភួយ ប្រឡាក់ឈាមក្នុងបន្ទប់ទឹក​ក្នុង​បន្ទប់ជួលជាន់ទី២២នៃខុនដូ។ ក្រោយ​ពី​ឆែកឆេរ​បន្ទប់​រួច សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ថា នាឡិកា​ទំនើប និង​កាបូប​ដៃ​របស់​អ្នក​ស្លាប់បាន​បាត់ ។

បើតាម វីដេអូ CCTV បានបង្ហាញឱ្យឃើញថា Phraophilas ត្រូវបានគេឃើញជាមួយ Daniel ជាលើកចុងក្រោយនៅម៉ោងប្រហែល៩ៈ១៧ យប់ថ្ងៃអាទិត្យ នៅពេលដែលពួកគេចូលទៅក្នុងជណ្តើរយន្តឆ្ពោះទៅបន្ទប់ជាមួយគ្នា។ Daniel ត្រូវបានគេមើលឃើញថាបានចាកចេញពីខុនដូនៅម៉ោង៣ៈ១៧ រសៀលថ្ងៃអង្គារជាមួយនឹងវ៉ាលីមួយចំនួនមុនពេលចូលទៅក្នុងរថយន្ត Mercedes ពណ៌ខ្មៅ។

ប៉ូលិសបានបញ្ជូនសាកសពរបស់ Phraophilas ដើម្បីធ្វើកោសល្យវិច័យដើម្បីកំណត់មូលហេតុនៃការស្លាប់ និងបន្ដស្វែងរកជនសង្ស័យដែលជាជនជាតិសិង្ហបុរី៕

(រូបភាព៖ Bangkok Post)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម