ព័ត៌មានអន្ដរជាតិ
សកម្មជនប្រឆាំងថៃប្តេជ្ញាតតាំងប្រឆាំងនឹងច្បាប់កាស៊ីណូ និងអាជីវកម្មកម្សន្ត
មេចលនាប្រឆាំងថៃប្រកាសធ្វើបាតុកម្មអូសបន្លាយនៅមុខវិមានរដ្ឋាភិបាលជារៀងរាល់ថ្ងៃ បន្ទាប់ពីគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៥នេះ។

បណ្តាញសារព័ត៌មានក្នុងប្រទេសថៃ បានរាយការណ៍ថា ក្រុមបណ្តាញនិស្សិតប្រជាជនដើម្បីកំណែទម្រង់ប្រទេស បណ្តាញប្រជាជនការពារស្ថាប័នព្រះមហាក្សត្រ និងក្រុមកងទ័ពព្រះធម៌ ដែលដឹកនាំដោយលោក ចតុផន ព្រំផាន់ អតីតមេដឹកនាំក្រុមអាវក្រហម និងបច្ចុប្បន្នជាមេដឹកនាំចលនាប្រឆាំង បានប្រមូលផ្តុំតវ៉ានិងធ្វើសន្និសីទសារព័ត៌មាននៅមុខវិមានរដ្ឋាភិបាល ដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទ។
ការប្រមូលផ្តុំតវ៉ានេះត្រូវបានធ្វើឡើងតាមការណាត់របស់លោក ចតុផន ព្រំផាន់ កាលពីថ្ងៃមុនថា ពួកគេនឹងប្រមូលផ្តុំតវ៉ាប្រឆាំងនឹងច្បាប់នេះ បន្ទាប់ពីសភាបញ្ចប់កិច្ចប្រជុំចោទសួរដេញដោលដើម្បីដកទំនុកចិត្តពីនាយករដ្ឋមន្ត្រី។ ដំណាលគ្នាក្នុងថ្ងៃទី២៧ ខែមីនានេះ គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំដើម្បីពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីកាស៊ីណូនិងអាជីវកម្មកម្សាន្តគ្រប់ប្រភេទនេះ ដែលរដ្ឋាភិបាលរំពឹងថា នឹងជួយទាក់ទាញការវិនិយោគនិងជំរុញសេដ្ឋកិច្ចទេសចរណ៍។
គួរបញ្ជាក់ថា ច្បាប់នេះផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងត្រូវបានលោកលើកឡើងក្នុងអំឡុងពេលចុះជួបប្រជាពលរដ្ឋអ្នកគាំទ្រស្ទើរគ្រប់វេទិការ ហើយរដ្ឋាភិបាលគណបក្សភឿថៃដែលដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីពៅបង្កើតលោក ថាក់ស៊ីន ក៏បានព្យាយាមធ្វើការបំភ្លឺអំពីគោលបំណងក្នុងការបង្កើតច្បាប់នេះផងដែរ។
សេចក្តីរាយការណ៍បានបន្តថា លោក ចតុផន ព្រំផាន់ មេដឹកនាំចលនាប្រឆាំងបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា ពួកគេនឹងប្រមូលផ្តុំធ្វើបាតុកម្មអូសបន្លាយជារៀងរាល់ថ្ងៃនៅមុខវិមានរដ្ឋាភិបាលដើម្បីប្រឆាំងនឹងច្បាប់កាស៊ីណូនេះ ប្រសិនបើរដ្ឋាភិបាលមិនដកថយ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា