Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបន្តបង្ក្រាបបាតុករ យោធា មីយ៉ាន់ម៉ា ចង់ពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង

បានផុស

នៅ

មេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថា ពួកគេចង់ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងចំនួន ៥ រួមទាំងប្រទេសចិនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាមីយ៉ាន់ម៉ានៅតែរឹងទទឹង ហើយកំពុងប្រឈមនឹងសម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប (EU) ដែលប្រទេសទាំងពីរបានដាក់ទណ្ឌកម្មលើមន្រ្តីនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះទាក់ទងនឹងការបង្ក្រាបបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

យោធាកំពុងបង្ក្រាបក្រុមបាតុករក្នុងលក្ខណៈឃោរឃៅកាន់តែខ្លាំងឡើងៗ ។ ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសនិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៦១ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ។

កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសបង្កកទ្រព្យសម្បត្តិសម្រាប់បុគ្គលមួយចំនួនរាប់បញ្ចូលទាំងផ្នែកខ្លះទាក់ទងនឹងយោធាផងដែរ ។

ទន្ទឹមនោះកាលពីថ្ងៃអង្គារលោក Zaw Min Tun អ្នកនាំពាក្យនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលត្រូវបានបង្កើតឡើងដោយយោធា បន្ទាប់ពីរដ្ឋប្រហារបានធ្វើសន្និសិទកាសែតទាក់ទងនឹងបញ្ហានេះ ។

លោកបាននិយាយថា អ្នកស្លាប់គឺអកុសលណាស់ ប៉ុន្តែបានអះអាងថា ក្រុមអ្នកតវ៉ាដែលបានធ្វើសកម្មភាពបំផ្លិចបំផ្លាញម្តងហើយម្តងទៀតគឺប្រឈមនឹងការស្តីបន្ទោស ។ លោកបានស្នើថា យោធានឹងបន្តរឹតត្បិតការប្រើអ៊ីនធឺណិត និងវិធានការផ្សេងទៀតដែលត្រូវបានរៀបចំឡើងដើម្បីរក្សាការធ្វើបាតុកម្ម ។

អ្នកនាំពាក្យរូបនេះបាននិយាយថា រដ្ឋបាលយោធាមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងចំនួន ៥ រួមទាំងប្រទេសចិន និងបង្ហាញពីតម្លៃរួមរបស់ពួកគេ ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការរក្សាជំហររបស់ខ្លួននៅចំពោះមុខសម្ពាធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កុមារីអាយុត្រឹម៧ឆ្នាំ ត្រូវយោធាបាញ់សម្លាប់ពេលកំពុងអង្គុយលើភ្លៅឪពុកក្នុងផ្ទះ ក្លាយជាជនរងគ្រោះក្មេងបំផុតនៅមីយ៉ាន់ម៉ា

ចុចអាន ៖ ភ័យ​ខ្លាច​សង្គ្រាម​ព្រំដែន​ជា​មួយ​មីយ៉ាន់ម៉ា​ ថៃ​កំពុង​បង្រៀន​ក្មេង​ឲ្យ​ចេះ​ក្រាបលូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម