Connect with us

ព័ត៌មានអន្ដរជាតិ

​​ស្លាប់៤​ និង​របួស​២ ក្នុង​អំពើ​បាញ់ប្រហារក្នុងរដ្ឋ Florida ​សហរដ្ឋអាមេរិក​

បានផុស

នៅ

មនុស្ស៤នាក់ រួម​មាន​ម្តាយ​​និង​កុមារ៣នាក់​ជាសមាជិក​គ្រួសារតែមួយត្រូវបានសម្លាប់ និង​​​​ឪពុក​និង​កូន​ម្នាក់​ទៀត​រងរបួស​នៅក្នុងការបាញ់ប្រហារកាលពីយប់ថ្ងៃពុធនៅ​ឯអគារ​​លំនៅឋាន​មួយនៅ Pembroke Park ក្នុងតំបន់ Broward County រដ្ឋ Florida​ ​រី​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍​នោះ បាន​​ឲ្យដឹងថា ប៉ូលិសបានទទួលការហៅទូរស័ព្ទ​ចូល និង​ប្រាប់​ដំណឹង​អំពីការបាញ់ប្រហារនេះភ្លាមៗ បន្ទាប់ពីម៉ោង ៧:៣០យប់ ហើយ​​ពេលទៅដល់​កន្លែង​កើត​​ហេតុ ​ប៉ូលិស​បានប្រទះ​ឃើញស្ត្រីម្នាក់ កុមារតូចពីរនាក់ និងកូនច្បងម្នាក់បានស្លាប់នៅក្នុងផ្ទះល្វែង​របស់​ជន​រងគ្រោះ​​នោះ​។ ប៉ូលិស​ក៏​បាន​រក​ឃើញ​បុរស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​រង​របួស​​ដោយ​គ្រាប់​កាំភ្លើងផងដែរ។

អ្នកដែលរងរបួសរួមមាន Stephen McKenzie អាយុ ៣៤ឆ្នាំ និង Phiinyx Solomon អាយុ៨ឆ្នាំ។ ពួកគេទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្លាប់រួមមាន Julie Cruz អាយុ៣២ឆ្នាំ Xion Solomon អាយុ១១ ឆ្នាំ និង Nova និង Emery McKenzie អាយុ២ឆ្នាំ។

បើតាមសម្ដីអ្នកជិតខាង Cruz គឺជាម្តាយរបស់កូនទាំងបួន ហើយ McKenzie គឺជាឪពុករបស់ក្មេងអាយុ២ឆ្នាំ។ កូនច្បងទាំងពីរមានឪពុកផ្សេង​​។ ចំណែកអ្នកជិតខាងម្នាក់ទៀត បាន​និយាយ​ថា៖«ខ្ញុំ​គ្រាន់​តែ​ឮ​សំឡេង​បាញ់​ចំនួន៨គ្រាប់​ពី​ជាន់​ទី៤ ដូច្នេះ​ខ្ញុំ​បាន​ចេញ​មក​ខាង​ក្រៅ ហើយអ្នកជិតខាងរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា បុរសម្នាក់បានព្យាយាមសម្លាប់គ្រួសាររបស់គាត់ទាំងអស់ បន្ទាប់មកព្យាយាមសម្លាប់ខ្លួន»។

បើតាមប៉ូលិស McKenzie ត្រូវបានគេដាក់នៅក្នុងមន្ទីរឃុំឃាំងនៅមន្ទីរពេទ្យ ខណៈក្រុម​អ្នក​ស៊ើប​អង្កេតកំពុង​ស៊ើប​​រកមូលហេតុដែល​នាំ​ឲ្យ​មាន​ការ​បាញ់​ប្រហារនេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម