Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល​លោក ត្រាំ ត្រៀម​កាត់បន្ថយ​បុគ្គលិក​សុខាភិបាល​ចំនួន ២០ ០០០​នាក់

បានផុស

នៅ

រដ្ឋបាលរបស់​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានបង្ហាញផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់មួយសម្រាប់​ក្រសួង​សុខាភិបាល និងសេវាមនុស្ស ដែលមានបំណងកាត់បន្ថយ​បុគ្គលិក​ចំនួន ២០ ០០០​នាក់ ប្រហែល​ជិត ២៥% នៃ​បុគ្គលិក​ទាំង​អស់។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ប្រកាសរបស់​ក្រសួង​សុខាភិ​បាល​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​មីនា​ឆ្នាំ​២០២៥ ការ​កាត់​បន្ថយ​នេះនឹងត្រូវបានអនុវត្តជាពីរដំណាក់កាល។ ដំណាក់កាលដំបូងនឹង​​មាន​និយោជិត ១០ ០០០​នាក់ចាកចេញតាមរយៈការ​ស្ម័គ្រចិត្ត និងការចូលនិវត្តន៍មុនកាលកំណត់។ ដំណាក់កាលទីពីរនឹងពាក់ព័ន្ធនឹងការបញ្ឈប់ការងារ​មនុស្ស ១០ ០០០​នាក់​ផ្សេង​​ទៀតតាមរយៈការកាត់បន្ថយកម្លាំង ដែលនាំ​ឲ្យ​ចំនួនបុគ្គលិក​សុខាភិបាល​សរុបពីប្រមាណ ៨២ ០០០​នាក់​មក​សល់​ត្រឹម ៦២ ០០០​នាក់។ ការ​រៀបចំ​រចនាសម្ព័ន្ធ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សន្សំ​ប្រាក់​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ភ្នាក់ងារសុខាភិបាល​សំខាន់ៗមួយចំនួន ដែល​នឹងប្រឈមមុខនឹងការកាត់បន្ថយបុគ្គលិក​ មាន​ដូចជា៖

  • រដ្ឋបាលចំណីអាហារ និងឱសថ (FDA)៖ មុខតំណែងប្រហែល ៣ ៥០០​នាក់ នឹងត្រូវលុបចោល ទោះបីជារដ្ឋបាលបានធានាថា អ្នកត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងឱសថនឹងមិនរងផលប៉ះពាល់ក៏ដោយ។
  • មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)៖ បុគ្គលិក​ប្រហែល ២ ៤០០​នាក់ នឹងត្រូវបានកាត់បន្ថយ ជាមួយនឹងការផ្លាស់ប្តូរក្នុងការផ្តោតទៅលើកម្មវិធីជំងឺឆ្លង។
  • វិទ្យាស្ថានជាតិសុខភាព (NIH)៖ មុខតំណែងប្រហែល ១ ២០០​នាក់ នឹងត្រូវលុបចោល។
  • ស្ថាប័ន​របស់​ក្រសួង​សុខាភិបាល​ផ្សេងៗ៖ ការរៀបចំរចនាសម្ព័ន្ធឡើងវិញនឹងបង្រួបបង្រួម​អង្គភាព​ចំនួន ២៨​ ទៅជា ១៥​អង្គភាព​វិញ រួមទាំងការបង្កើតរដ្ឋបាលសុខាភិបាលអាមេរិក​ថ្មី (AHA) ដែលនឹងត្រួតពិនិត្យជំងឺរ៉ាំរ៉ៃ និងកិច្ចខិតខំប្រឹងប្រែងថែទាំបង្ការ។

រដ្ឋមន្ត្រីសុខាភិបាល លោក Robert F. Kennedy Jr. បានគាំទ្រ​ការផ្លាស់ប្តូរនេះ ដោយហៅវាថាជាជំហានចាំបាច់ ដើម្បីសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាល និងផ្តោតលើធនធានលើអាទិភាពសុខភាពសំខាន់ៗ។ លោក Kennedy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងទទួលស្គាល់ថាការផ្លាស់ប្តូរនេះនឹងមានការពិបាក ប៉ុន្តែវាចាំបាច់ណាស់សម្រាប់ការបង្កើតប្រព័ន្ធសុខភាពដែលមានប្រសិទ្ធភាព និងគណនេយ្យភាពជាងមុន»។

ការ​ប្រកាស​ពី​វិធានការ​​នេះ​បាន​​ទាក់​ទាញ​ប្រតិកម្ម​ចម្រុះ​​ជា​ច្រើន។ ក្រុម​អ្នក​គាំទ្រ​អះអាង​ថា​ វិធានការ​នេះ​នឹង​លុប​បំបាត់​ភាព​គ្មាន​ប្រសិទ្ធភាព​​នៃ​ការិយាធិបតេយ្យ និង​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករិះគន់ រួមទាំងអ្នកជំនាញផ្នែកសុខភាពសាធារណៈ និងអ្នកច្បាប់ បានព្រមានថា ការកាត់បន្ថយការងារនៅភ្នាក់ងារសុខភាពសំខាន់ៗអាចបំផ្លាញសមត្ថភាពរបស់ប្រទេស ក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម