ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាសុខចិត្តដោះលែងអ្នកទោសនេសាទថៃ៤នាក់ ក្រោយសម្របសម្រួលជិតកន្លះឆ្នាំ
អ្នកនេសាទថៃ៤នាក់ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកមីយ៉ាន់ម៉ាពីបទនេសាទខុសច្បាប់ចូលដែនទឹកមីយ៉ាន់ម៉ា នៅជិតខេត្ត Ranong របស់ប្រទេសថៃកាលពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៨ខែមីនានេះ។

នៅថ្ងៃទី២៨ខែមីនា អ្នកសារព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា (SAC) បានចេញដីកាសម្រេចកាលថ្ងៃទី២៧ខែមីនា លើកលែងទោសចំពោះអ្នកនេសាទថៃទាំង៤នាក់ ដោយអនុញ្ញាតឱ្យពួកគេចាកចេញពីប្រទេស។
ការចុះផ្សាយនោះ បានឲ្យដឹងថា ប្រធាន SAC បានដោះលែងអ្នកទោសជនជាតិថៃបួននាក់ដែលឃុំខ្លួននៅពន្ធនាគារ Kawthaung រួមជាមួយនឹងជនជាតិហ្វីលីពីនបីនាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ Hpa-An។ បុគ្គលទាំងនោះក៏នឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយឆ្លុះបញ្ចាំងពីការពិចារណាលើទំនាក់ទំនងទ្វេភាគី និងកត្តាមនុស្សធម៌។

គួររម្លឹកថាកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវាចម្បាំងមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើនាវានេសាទថៃចំនួន៣គ្រឿងដែលកំពុងប្រតិបត្តិការក្នុងដែនទឹកថៃក្បែរកោះPhayam។ ការវាយប្រហារនេះបានបណ្តាលឲ្យសមាជិកនាវិកម្នាក់ស្លាប់ និង ៣១ នាក់ផ្សេងទៀតចាប់ខ្លួន ក្នុងនោះមានជនជាតិថៃ ៤ នាក់ និងជនជាតិមីយ៉ាន់ម៉ា ២៧ នាក់ផងដែរ។
របាយការណ៍បង្ហាញថា នៅពេលកប៉ាល់កងទ័ពជើងទឹកមីយ៉ាន់ម៉ាចូលជិត អ្នកនេសាទថៃបានព្យាយាមរត់គេចខ្លួនដោយកាត់អួន និងបង្កើនល្បឿនម៉ាស៊ីនទូករបស់ពួកគេ។ ទូកនេសាទថៃពីរគ្រឿងឈ្មោះ Ranong 333 និង Charoenchai 8 ត្រូវបានចាប់យកចូលក្នុងដែនទឹកមីយ៉ាន់ម៉ា។ ជាមួយគ្នានេះដែរ សមាជិកនាវិកពីរនាក់នៅលើទូក បានរងរបួស ដោយម្នាក់ដោយសារគ្រាប់កាំភ្លើង និងម្នាក់ទៀតដោយសារឆក់ខ្សែភ្លើង។
គួរបញ្ជាក់ថាការដោះលែងអ្នកនេសាទថៃ ធ្វើឡើងមុនកិច្ចប្រជុំកំពូលរបស់ប្រទេសថៃ នៃគំនិតផ្តួចផ្តើមឈូងសមុទ្រ Bengal សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC) ចាប់ពីថ្ងៃទី ២-៤ ខែមេសា។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងទាក់ទាញការយកចិត្តទុកដាក់ការទូតយ៉ាងសំខាន់ ជាពិសេសទាក់ទងនឹងថាតើឧត្តមសេនីយឯក Min Aung Hlaing (មីន អ៊ុងលាំង)មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងចូលរួមដែរឬយ៉ាងណា៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?