Connect with us

ព័ត៌មានអន្ដរជាតិ

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

បានផុស

នៅ

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាន​ប្រាប់អ្នកសារព័ត៌មាន​នារសៀលថ្ងៃសុក្រនេះថា ការរំញ័រដីធ្ងន់ធ្ងរនៅទីក្រុងបាងកក ដែល​បណ្ដាល​មក​ពីការរំញ្ជួយដី ៧,៧ រុិចទ័រនៅក្បែរ​ក្រុង Mandalay នៃប្រទេស​មីយ៉ាន់ម៉ា​ បាន​បណ្ដាល​ឱ្យ​មាន​ការខូចខាត​ដល់​អាគារខ្ពស់ៗក្នុងទីក្រុងបាងកកជាច្រើន​ខ្នង។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា អាជ្ញាធរ​ថៃមិន​ទាន់អាច​ប្រាប់ពីព័ត៌មាន​ច្បាស់លាស់ អំពីចំនួន​ដែល​រង​ផលប៉ះពាល់បាន​ទេ ខណៈ​ការត្រួតពិនិត្យ​កំពុងរៀបចំដំណើរការ​។ លោក​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន។

គួរគូស​បញ្ជាក់ថា ការរញ្ជួញដីនៅភាគកណ្ដាលនៃមីយ៉ាន់ម៉ា បាន​បង្កការរំញ័រដល់ប្រទេសជិតខាងផ្សេងៗទៀតរួមមាន​ថៃ បង់ក្លាដែស ឡាវ និងឥណ្ឌាជាដើម។

​ការ​រំញ័រនៅក្រុងបាងកក បាន​បណ្ដាលឱ្យអាគារ​ខ្ពស់កម្ពស់ ៣០ ជាន់ ​កំពុងសាងសង់មួយ ​ដួលរលំ។ ​ក្រុមអ្នក​ជួញសង្គ្រោះបន្ទាន់របស់ថៃបាន​ឱ្យដឹងនៅម៉ោង ៤ រសៀលនេះ​ថា​ មនុស្ស ២ នាក់បាន​ស្លាប់ ខណៈជាច្រើននាក់ត្រូវជាប់គាំង​ក្នុងគំនរបាក់បែក។ មាន​សេចក្ដីរាយការណ៍ខ្លះថា​ មាន​មនុស្សប្រមាណ ៤៣ នាក់ជាប់នៅក្នុងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម