Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

បានផុស

នៅ

កាសែត Yangon Times បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២០​នាក់បាន​បាត់បង់​ជីវិត​​នៅ​ក្នុង​ហេតុការណ៍​ដួល​រលំ​​វិហារឥស្លាម Shwe Phone Shein ក្នង​​សង្កាត់ Maha Aungmye ភាគខាងត្បូងទីក្រុង Mandalay បន្ទាប់​ពី​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត ៧,៧​រ៉ិចទ័រ ដែល​បាន​វាយ​ប្រហារ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជួយសង្គ្រោះម្នាក់ បាននិយាយថា៖ «ការរញ្ជួយដីបានកើតឡើងខណៈពេលដែលអ្នកគោរពបូជាកំពុងអធិស្ឋាននៅក្នុងវិហារ​ឥស្លាម ដោយ​មាន​មនុស្សជាច្រើន​បាន​ជាប់​ខ្លួន។ យ៉ាងហោចណាស់មនុស្ស ២០​នាក់បានស្លាប់ ហើយចំនួន​នេះ​អាចនឹងកើនឡើង»។

សូម​បញ្ជាក់​ថា ការរញ្ជួយដី​នេះ បានវាយប្រហារ​ចំ​កណ្តាលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃ​សុក្រ​ទី​២៨​ខែ​មីនា​នេះ ដែលបណ្តាល​ឲ្យ​មានការខូចខាតយ៉ាងច្រើន ជាពិសេសនៅក្នុងទីក្រុង Mandalay។ គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​​នេះ​​បាន​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំង​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ប្រទេស​ដែល​ប៉ះពាល់​ខ្លាំងបន្ទាប់​ពី​មីយ៉ាន់ម៉ា គឺ​​ប្រទេស​​ថៃ។

ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរងឥទ្ធិពលដោយសាររញ្ជួយដីនេះមានដូចជាវៀតណាមនិងឡាវ ខណៈនៅឯចិននិងឥណ្ឌា ឯណោះ ក៏រង្គើតិចៗដែរ ប៉ុន្តែមិនធ្ងន់ដូចនៅថៃនិងមីយ៉ាន់ម៉ាទេ៕

ដោយ៖ ឈាង

ចុចអាន៖ បាងកក ប្រកាសអាសន្ន ក្រោយរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម