ព័ត៌មានអន្ដរជាតិ
នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់
សាលារៀនមួយនៅទីក្រុង Taungoo នៃប្រទេសមីយ៉ាន់ម៉ា បានបាក់សង្កត់សិស្សក្មេងៗប្រហែល២០នាក់ បន្ទាប់ពីមានគ្រោះរញ្ជួយដីម្រិត៧.៧រ៉ិចទ័រកើតឡើង។

តាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima, ពេលនេះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងធ្វើឡើង មិនដឹងថាជោគវាសនារបស់ពួកគេទៅជាយ៉ាងណានោះទេ។
ខាងក្រោមនេះគឺជាឥទ្ធិពលរញ្ជួយដីនៅមីយ៉ាន់ម៉ា៖
- ទីក្រុង Mandalay៖ គ្រោះរញ្ជួយដីបាននាំឲ្យមានការបាក់រលំអគារជាច្រើន រួមទាំងសំណង់កម្ពស់ប្រាំជាន់ ដោយមានមនុស្សមួយចំនួនកំពុងជាប់គាំង។ សាក្សីបានរាយការណ៍ពីទិដ្ឋភាពចលាចល ដោយមានមនុស្សរត់កាត់តាមផ្លូវទាំងភ័យស្លន់ស្លោ។ ការខូចខាតក៏ត្រូវបានរាយការណ៍ផងដែរនៅវិមានរាជវាំងចាស់ Mandalay។
- ទីក្រុង Sagaing៖ ស្ពាន Ava បានបាក់រលំ រំខានដល់ការធ្វើដំណើរ និងរារាំងដល់ការជួយសង្គ្រោះ។
- រដ្ឋធានី Naypyidaw៖ រដ្ឋធានីនេះបានជួបប្រទះនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងដំបូលអគារមួយចំនួន។ ផ្ទះសម្បែង និងទីសក្ការៈបូជាសាសនាមួយចំនួនក៏ត្រូវបានប៉ះពាល់ផងដែរ។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់មនុស្ស២០នាក់នៅវិហារឥស្លាមនៅមីយ៉ាន់ម៉ា ព្រោះគ្រោះរញ្ជួយដី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?