Connect with us

ព័ត៌មានអន្ដរជាតិ

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

បានផុស

នៅ

គ្រោះ​​រញ្ជួយដី​មានកម្រិត​​​កម្លាំង​​ដល់​ទៅ​​៧,៧​រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨​ខែមីនា ឆ្នាំ២០២៥​ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបាត់បង់ជីវិតនៅទូទាំងតំបន់អាស៊ាន។ រញ្ជួយដីនេះមិនត្រឹមតែ​ប៉ះពាល់​​ដល់​ប្រទេសជិតខាងក្នុងតំបន់​អាស៊ានទេ ប៉ុន្តែជះឥទ្ធិពល​ដល់​ ចិន និង​ទៅ​អាស៊ីខាងត្បូង​ដល់បង់ក្លាដែស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា៖ ​ទីក្រុង Mandalay​​ ជាចំណុច​​​កណ្តាល​នៃ​ការ​​វា​យប្រហាយដោយ​គ្រោះរញ្ជួយដី​​​​​​​​។ ​ផល​ប៉ះពាល់​​​នៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាល​​ឲ្យ​មានការបាក់រលំវិហារមួយ និង​បានបណ្តាលឱ្យ​​​​​​​មនុស្សស្លាប់​ និង​របួស​រាប់សិបនាក់ ក្នុងនោះ​ក៏មាន​ព្រះសង្ឃជាច្រើនអង្គ​ផងដែរ​ ដោយសារការដួលរលំនៃវត្តមួយ។ អគារជាច្រើនត្រូវបានគេរាយការណ៍ថាបានដួលរលំ។ ផ្លូវថ្នល់ ​ស្ពាន ពិដាន​អគារ​ បាន​រងការ​ខួច​ខាតយ៉ាងដំណំ​ និងខូចខាតផ្ទះសម្បែង និងទីសក្ការបូជាសាសនា​ជា​ច្រើន​កន្លែង​​។ ស្ពាន​ប្រវត្តិសាស្រ្ត​ Ava ឆ្លងកាត់ទន្លេ Irrawaddy ដ៏​ធំ​​ដែលជារចនាសម្ព័ន្ធសម័យអាណានិគមបានដួលរលំកំឡុងពេលរញ្ជួយដី​នោះដែរ​។

ទីក្រុង​បាងកក​ប្រទេសថៃ​៖ អគារខ្ពស់ៗរាប់​សិបជាន់​ជាច្រើន​​បាន​រងផលប៉ះពាល់ ដូចជារង្គើ ញ័រ និង​មាន​អគារ​កំពុងសាងសង់​មួយ​មានកម្ពស់​ប្រមាណ​ជាង​៣០​​ជាន់​នៅជិតផ្សារ Chatuchak បានដួលរលំ។ ក្នុងអគារ​នោះ​​ ត្រូវ​បានរាយការណ៍ថា មាន​កម្មករ​រហូតជិត​៥០​នាក់​ ជាប់គាំង និង​មានរបាយការណ៍បឋម​ភ្លាមៗ អះអាងថា កម្មករម្នាក់​បានស្លាប់​។ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាព​អាសន្ន​ក្នុង​រដ្ឋធានី​​បាងកក​។ ​

​ភាពរំញ័រ​​​នៃ​​អគារ​បាន​រំកិល​ចុះ​ឡើងបាន​បង្ក​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ក្នុង​ចំណោម​អ្នក​ស្រុក និង​ភ្ញៀវ​ទេសចរ ដែល​នាំ​ឱ្យ​មាន​ការ​ជម្លៀស​ចេញ។ សេវារថភ្លើងក្រោមដី និងផ្លូវរថភ្លើងស្រាលត្រូវបានផ្អាកមួយផ្នែក ហើយការជួញដូរនៅផ្សារហ៊ុនថៃត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។

​​​ប្រទេសចិន​៖ នៅ​​ខេត្តយូណាន របស់ប្រទេសចិន ដែល​ជាប់​​​​​​ព្រំដែន​ជាមួយថៃ​​និង​មីយ៉ាន់​មាន​ ក៏​ទទួល​រង​​​​​​ឥទ្ធិពល​​រញ្ជួយដី​ដែរ​ ដោយ​បណ្តាលឲ្យមានអ្នករងរបួស និងខូចខាតផ្ទះសម្បែងនៅក្នុងទីក្រុងRuili ក្បែរ​ព្រំដែន ។

ប្រទេស​វៀតណាម៖ នៅ​ទីក្រុង​ ហាណូយ និងទីក្រុងហូជីមិញ មាន​សេចក្តីរាយការណ៍​ខ្លះ​ថា​ អ្នកស្រុកបានជួបប្រទះនឹងការរញ្ជួយ ដែលនាំទៅដល់ការជម្លៀសចេញ​ពី​អគារ។ ការឆ្លើយតបដែលកំពុងបន្ត​ ខណៈ​ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

​ទីក្រុងដាកា​​​​ប្រទេសបង់ក្លាដែស ដែល​មាន​ចម្ងាយ​​​​៥៩៧​គីឡូម៉ែត្រ​ពីចំណុចកណ្តាល​(ចំណុច​ផ្ចិត)​​នៃ​គ្រោះ​រញ្ជួយដី​នៅ​មីយ៉ាន់​ម៉ា​​ ក៏​ត្រូវ​បានដឹង​​ថា មានផលប៉ះពាល់​​ដែរ។​ លោក Prothom Alo បានដកស្រង់សម្តីលោក Md Rubayat Kabir មន្ត្រីស្តីទីនៃមជ្ឈមណ្ឌលសង្កេត និងស្រាវជ្រាវការរញ្ជួយដីនៅនាយកដ្ឋានឧតុនិយម បាននិយាយថា ការរញ្ជួយដីកម្រិត ៧,៧​ត្រូវបានចាត់ថ្នាក់ជាព្រឹត្តិការណ៍រញ្ជួយដីដ៏ធំមួយ។

អាជ្ញាធរ​មីយ៉ាន់ម៉ា និង​ថៃ​កំពុង​វាយ​តម្លៃ​ពី​ទំហំ​ពេញ​លេញ​នៃ​ការ​ខូចខាត និង​សម្របសម្រួល​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ។ មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីអាស៊ានកំពុងតាមដានស្ថានភាព និងផ្តល់ព័ត៌មានថ្មីៗ​…៕

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម