ព័ត៌មានអន្ដរជាតិ
រហូតដល់ពេលនេះ មីយ៉ាន់ម៉ារកឃើញអ្នកស្លាប់និងរបួសជិត៩០០នាក់ក្នុងគ្រោះរញ្ជួយដី
គ្រោះរញ្ជួយដីមានកម្រិតកម្លាំងដល់ទៅ៧,៧រិចទ័របានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៥ បណ្តាលឲ្យប្រទេសមីយ៉ាន់ម៉ារងគ្រោះខ្លាំងបំផុត ដែលរហូតមកដល់ពេលនេះមានអ្នកស្លាប់និងរបួសជិត៩០០នាក់។

យោង Sky News ដែលដកស្រង់ពីបណ្តាញទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ហាញតួលេខនៅលើបណ្តាញទូរទស្សន៍តេឡេក្រាមថា មនុស្ស១៤៤នាក់បានស្លាប់ និង៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គ្រោះរញ្ជូយដីដ៏ធំសម្បើមមិនធ្លាប់មាននេះ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ខណៈប្រទេសផ្សេងៗ មានកម្ពុជា ចិន វៀតណាម ឡាវ បង់ក្លាដែស និងចិន ក៏រងឥទ្ធិពលខ្លះពីរញ្ជួយដីនេះដែរ។

នេះជាតួលេខផ្លូវការដំបូងគេពីរបបយោធាមីយ៉ាន់ម៉ា ខណៈដែលប្រមុខយោធារបស់ប្រទេស លោក Min Aung Hlaing បានអះអាងវា នឹងមានអ្នកស្លាប់ និងរបួសកើនឡើងបន្ថែមទៀត។
លោក Min Aung Hlaing ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«ខ្ញុំបានប្រកាសស្ថានភាពអាសន្ន និងស្នើសុំជំនួយអន្តរជាតិ។ ខ្ញុំបានយល់ព្រមលើសំណើពីមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (ASEAN Coordinating Centre for Humanitarian Assistance) ឬហៅកាត់ថា «AHA» ដែលនឹងបញ្ជូនជំនួយនៅថ្ងៃស្អែក ហើយឥណ្ឌាក៏នឹងបញ្ជូនជំនួយផងដែរ។
លោក Min Aung Hlaing បញ្ជាក់ថា៖«ខ្ញុំសូមលើកឡើងនូវការអញ្ជើញជាចំហដល់អង្គការ និងប្រទេសណាដែលមានឆន្ទៈមកជួយប្រជាជនដែលខ្វះខាតក្នុងប្រទេសរបស់យើង»។
ដោយសារតែមានអ្នករងរបួសច្រើនខ្លាំងពេកក្នុងពេលភ្លាមៗ របបយោធាមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការបរិច្ចាគឈាម។ នៅក្នុងសេចក្តីអំពាវនាវជាបន្ទាន់មួយ របបយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាកំពុងអំពាវនាវឱ្យមានការបរិច្ចាគឈាម និងការផ្គត់ផ្គង់ថ្នាំពេទ្យ។
ក្នងការថ្លែងតាមកញ្ចក់ទូរទស្សន៍ដែលបានផ្សព្វផ្សាយនៅរាត្រីនេះ លោក Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាបានអំពាវនាវឲ្យមានការបរិច្ចាគឈាម។
ទីក្រុង Mandalay ជាចំណុចកណ្តាលនៃការវាយប្រហាយដោយគ្រោះរញ្ជួយដី។ ផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការបាក់រលំវិហារមួយ និងបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ ក្នុងនោះក៏មានព្រះសង្ឃជាច្រើនអង្គផងដែរ ដោយសារការដួលរលំនៃវត្តមួយ។ អគារជាច្រើនត្រូវបានគេរាយការណ៍ថាបានដួលរលំ។ ផ្លូវថ្នល់ ស្ពាន ពិដានអគារ បានរងការខួចខាតយ៉ាងដំណំ និងខូចខាតផ្ទះសម្បែង និងទីសក្ការបូជាសាសនាជាច្រើនកន្លែង។ ស្ពានប្រវត្តិសាស្រ្ត Ava ឆ្លងកាត់ទន្លេ Irrawaddy ដ៏ធំដែលជារចនាសម្ព័ន្ធសម័យអាណានិគមបានដួលរលំកំឡុងពេលរញ្ជួយដីនោះដែរ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី