Connect with us

ព័ត៌មានអន្ដរជាតិ

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

បានផុស

នៅ

ថ្វីត្បិតតែ​រូប​ភាព​នៃ​ការ​រលំបាក់​អគារ​ដ៏ស្កឹមស្កៃ​​កម្ពស់ជា​ង​៣០ជាន់​​ហាក់​បង្ក​​ក្តីរន្ធត់​ខ្លាំង​និង​មានការបារម្ភ​ពី​ការ​ស្លាប់​​មនុស្ស​ច្រើន​ក្នុងអគារ​​នោះ អាជ្ញាធរថៃបានបញ្ជាក់​​នៅ​​រាត្រី​ថ្ងៃ​​សុក្រថា មាន​អ្នកស្លាប់​​យ៉ាងហោច​ណាស់​​៩នាក់ ខណៈអាជ្ញាធរ​​កំពុង​បន្ត​ប្រតិបត្តិការ​សង្គ្រោះ​​។

នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា​​ ចុះ​ទៅ​ពិនិត្យកន្លែង​រលំបាក់​អគារ​។ Ing Shinawatra
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់នៅក្នុងទីក្រុងបាងកក មន្ត្រីថៃនិយាយថា «យើងក៏កំពុងទទួលបានចំនួនចុងក្រោយបង្អស់ផងដែរ ពីក្រោយការរញ្ជួយដីនៅទីក្រុងបាងកក»។

អភិបាលរងក្រុងបាងកក លោក Tavida Kamolvej និយាយថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ដោយសារការរញ្ជួយដីនៅក្នុងរដ្ឋធានីថៃ។

ក្នុង​ចំនួន​នោះ មាន​៨​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​អគារ​ដែល​កំពុង​សាងសង់​បាន​បាក់​រលំ និង​ម្នាក់​ទៀត​ស្លាប់​នៅ​កន្លែង​ផ្សេង។

នៅវេលាម៉ោង ១:២០នាទី រសៀលថ្ងៃទី២៨ មីនានេះ ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រមាន ជម្រៅ១០​គីឡូម៉ែត្រ នៅកម្រិត 96.12°E 22.07°N កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរញ្ជួយដីដ៏ខ្លាំងនេះបានជះឥទ្ធិពលដល់ប្រទេសថៃ។

​ក្នុងការ​ទទួល​រង​ឥទ្ធិពល​​នោះ អគាខ្ពស់មួយចំនួនក្នុងក្រុងបាងកក និងអគារវិមានរដ្ឋាភិបាល វិមានរដ្ឋសភា ញ័ររង្គើ ហើយអគារកម្ពស់​ប្រមាណ​៣០ជាន់កំពុងសាងសង់មួយកន្លែងនៅក្នុងតំបន់ចតុចក្រ (ក្រុងបាងកក) បានបាក់រលំ ខណៈដែលកម្មករកំពុងបំពេញការងារនៅឡើយ។​

​នាយករដ្ឋមន្ត្រី​ថៃ​ ផែថងថាន ស៊ីណាវ៉ាត្រា បាន​ដឹកនាំ​​​​មន្ត្រី​រដ្ឋាភិបាល​ខ្លួន​ចុះ​ទៅទីតាំង​​​រលំបាក់អគារ​នោះ​ទាំងយប់ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ជា​បន្ទាន់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​ភូកេត។

បន្ទាប់​ពី​កិច្ច​ប្រជុំ​បន្ទាន់​ដំបូង​ដើម្បី​ផ្តល់​ការ​ណែនាំ​នោះ លោក​ស្រី​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ទៀត​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បីទទួលបានរបាយការណ៍លម្អិត៕

​ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម