Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាល​ពី​ថ្ងៃ​សុក្រ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០២៥ បានច្រានចោលការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន សម្រាប់ការរៀបចំអភិបាលកិច្ច«បណ្តោះអាសន្ន» នៅក្នុងទឹកដីអ៊ុយក្រែន។

លោក Antonio Guterres (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេល​ត្រូវ​គេ​សួរអំពីសំណើរបស់ ពូទីន អំពីរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅអ៊ុយក្រែន លោក Guterres បាននិយាយថា៖ «ជាបឋម អ៊ុយក្រែនមានរដ្ឋាភិបាលស្របច្បាប់ ហើយដូច្នេះច្បាស់ណាស់ ត្រូវតែគោរព»។

ទាក់ទង​នឹង​ជម្លោះ​ដែល​កំពុង​កើត​ឡើង និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រុះសម្រួល​សន្តិភាព លោក Guterres បាន​បញ្ជាក់​ថា UN បាន​ជជែក​គ្នា​​ខ្លះ​​​ដែរ​អំពី​រឿង​នេះ​ជាមួយ​សហរដ្ឋ​​អាមេរិក។

ទោះជាយ៉ាងណាក៏ដោយ លោកបានបំភ្លឺថា UN បច្ចុប្បន្នមិនបានដើរតួនាទីផ្ទាល់ក្នុងការចរចាដែលមានគោលបំណងបង្រួបបង្រួមបទឈប់បាញ់នៅក្នុងតំបន់សមុទ្រខ្មៅនោះទេ។

សូម​បញ្ជាក់​ថា ក្នុង​ជំនួ​ប​ជាមួយនាវិកនាវាមុជទឹកនៅទីក្រុង Murmansk របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានស្នើឲ្យដាក់ប្រទេសអ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UN) ជាបណ្តោះអាសន្នសិន ជាមធ្យោបាយមួយ ដើម្បីរក្សាស្ថិរភាពប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ និងសម្រួលឲ្យមានការបោះឆ្នោតថ្មី។

មូលហេតុនៅពីក្រោយសំណើនេះគឺព្រោះតែ អាណត្តិរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាប្រធានាធិបតីអ៊ុយក្រែន បានផុតកំណត់តាំងតែពីខែឧសភាឆ្នាំ២០២៤មកម្ល៉េះ ហើយក៏គ្មានការបោះឆ្នោតថ្មីដែរ ដូច្នេះរុស្ស៊ីមើលឃើញថា បច្ចុប្បន្នអ៊ុយក្រែន កំពុងដឹកនាំដោយរដ្ឋាភិបាលមិនស្របច្បាប់។

ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​បាន​ច្រាន​ចោល​សំណើ​របស់​លោក ពូទីន ដោយបញ្ជាក់ថា រុស្ស៊ីមិនស្វែងរកសន្តិភាពពិតប្រាកដទេ ប៉ុន្តែផ្ទុយទៅវិញកំពុងព្យាយាមកំណត់លក្ខខណ្ឌនៃអនាគតរបស់អ៊ុយក្រែន​ទៅ​វិញ៕

ដោយ៖ ឈាង

ចុចអាន៖ ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម