ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលសម្លាប់មនុស្សជិត ៩០០នាក់ ចាប់តាំងពីលែងអនុវត្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ការបន្តទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលសម្លាប់មនុស្សជិត៩០០នាក់ ចាប់តាំងពីការបញ្ចប់បទឈប់បាញ់ជាមួយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ខែមីនានេះ។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៨៩៦ នាក់ និងរបួស ១ ៩៨៤នាក់ ចាប់តាំងពីអ៊ីស្រាអែលបានឈប់អនុវត្តបទឈប់បាញ់ជាមួយក្រុមហាម៉ាសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ កាលពីថ្មីៗនេះស្ត្រី និងកុមារស្ថិតក្នុងចំណោមមនុស្ស២២នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើហ្គាហ្សា និងទីក្រុង Khan Younis ខណៈដែលចំនួនអ្នកស្លាប់បន្តកើនឡើង។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសអាសន្នអំពីវិបត្តិមនុស្សធម៌នៅក្នុងហ្គាហ្សា ដែលក្រុមគ្រូពេទ្យកំពុងតស៊ូដើម្បីព្យាបាលអ្នករបួសពីការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែល។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ប្រឈមនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា ខណៈដែលគ្មានជំនួយចូលក្នុងតំបន់រយៈពេលជាងបីសប្តាហ៍មកហើយដោយសារតែការដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែលបិទច្រកផ្ដល់ជំនួយអន្តរជាតិ។

ជាមួយគ្នានេះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ១៤២ ០០០ នាក់នៅហ្គាហ្សាបានផ្លាស់ទីលំនៅដោយបង្ខំម្ដងទៀត និងរាប់ពាន់នាក់កំពុងត្រៀមជម្លៀស។ បើតាមភ្នាក់ងារនេះ មនុស្សជាច្រើននាក់កំពុងស្នាក់នៅតាមដងផ្លូវ ហើយត្រូវការអាហារ ទឹកស្អាត និងទីជម្រកជាចាំបាច់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា បាននិយាយថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥០ ២០៨នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១១ ៣៩១០ នាក់បានរងរបួសនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ហ្គាហ្សាក៏បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ខ្លួនដល់ជាង ៦១ ៧០០នាក់ផងដែរ ដោយនិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបាត់ខ្លួននៅក្រោមគំនរបាក់បែកត្រូវបានគេសន្មត់ថាបានស្លាប់។ ចំណែកយ៉ាងហោចណាស់មនុស្ស ១ ១៣៩ នាក់ត្រូវបានសម្លាប់និងជាង ២០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?