ព័ត៌មានអន្ដរជាតិ
អាមេរិក ៖ កោះតៃវ៉ាន់ជាក្ដីបារម្ភធំបំផុតនៅឥណ្ឌូ-ប៉ាស៊ីហ្វិក
នាយទាហានជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់ដែលត្រូវបានតែងតាំងជាមេបញ្ជាការបន្ទាប់នៃបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ប្រទេសនិយាយថា សកម្មភាពយោធាចិនប្រឆាំងនឹងកោះតៃវ៉ាន់គឺជាក្តីបារម្ភធំបំផុតសម្រាប់តំបន់នេះ ។

នៅឯសវនាការគណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃអង្គារលោកឧត្តមនាវី John Aquilino បាននិយាយថា “ការព្រួយបារម្ភដ៏គ្រោះថ្នាក់បំផុតគឺកម្លាំងយោធាប្រឆាំងនឹងកោះតៃវ៉ាន់” ។
លោក Aquilino បាននិយាយថា កងកម្លាំងអាមេរិកដែលអាចឆ្លើយតបបានភ្លាមៗរួមជាមួយសម្ព័ន្ធមិត្ត និងដៃគូនឹងធ្វើឲ្យមានជំហររឹងមាំសម្រាប់ការរាំងស្ទះដល់ការងារនេះ ។

ក្រុមអ្នកសាធារណរដ្ឋកំពុងសម្តែងការព្រួយបារម្ភថារដ្ឋបាលលោក បៃដិន អាចសម្របសម្រួលជាមួយប្រទេសចិនលើបញ្ហាសន្តិសុខជាថ្នូរនឹងកិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំងក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងទៀត ។
លោក Aquilino បានប្រាប់សវនាការថា នាវាអាមេរិកគួរតែបន្តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងអនុវត្តសេរីភាពនៃការធ្វើនាវាចរណ៍ផ្សេងទៀត ខណៈដែលនាវាអាមេរិកបានធ្វើនាវាចរណ៍ផ្នែកខ្លះរួចទៅហើយនៃសមុទ្រចិនខាងត្បូងដែលទាមទារដោយទីក្រុងប៉េកាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដំណឹងល្អ! ការចាក់វ៉ាក់សាំងកូវីដលើស្ត្រីមានផ្ទៃពោះនៅ អាមេរិក មិនមានផលប៉ះពាល់អាក្រក់ឡើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ