ព័ត៌មានអន្ដរជាតិ
ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី
គិតត្រឹមថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ ភាគខាងជើងប្រទេសថៃ នៅតែបន្តកើតមានភ្លើងឆេះព្រៃយ៉ាងខ្លាំង ជាពិសេសក្នុងខេត្តឈៀងម៉ៃ ដែលនៅទីនោះអាជ្ញាធររាយការណ៍ថា មានចំណុចក្តៅចំនួន១៧៦ ខណៈគ្រាន់តែស្រុក Chiang Dao តែឯង មានចំណុចក្តៅដល់ទៅ៥៨ទៅហើយ បង្ខំឲ្យមានការជម្លៀសពលរដ្ឋជាច្រើននាក់។

តាមពិតអគ្គិភ័យបានឆាបឆេះតាំងតែពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែស្ថានភាពហាក់ធ្ងន់ធ្ងរដោយសារតែសណ្ឋានដី មានលក្ខណៈស្ងួតនិងមានខ្យល់បក់ខ្លាំង ធ្វើឲ្យអណ្តាតភ្លើង រាលដាលលឿន។
អគ្គិភ័យនៅតែបន្តឆាបឆេះ ស្របពេលរាជធានីបាងកក កំពុងជួបទុក្ខដោយសារឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ពីប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យបាក់អគារសវនកម្មកម្ពស់៣០ជាន់ដែលកំពុងសាងសង់ក្នុងខណ្ឌចតុចក្រ។

គិតត្រឹមថ្ងៃអាទិត្យ ក្រុមរុករកបានរកឃើញមនុស្សស្លាប់ចំនួន៩នាក់ពីការបាក់អគារនេះ ខណៈ៧៨នាក់បាត់ខ្លួន ប៉ុន្តែគេបានរកឃើញសញ្ញាជីវិតនៃមនុស្សចំនួន១៥នាក់ ដែលកប់ក្រោមអគារបាក់បែក។
គ្រោះរញ្ជួយនេះកម្រិតធ្ងន់នេះ មានចំណុចកណ្តាលនៅទីក្រុង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ជាមួយជម្រៅ ១០គីឡូម៉ែត្រ ហើយវាធ្វើឲ្យរង្គើខ្លាំងដល់រាជធានីបាងកក នៃប្រទេសថៃ ខណៈតួលេខមនុស្សស្លាប់នៅប្រទេសមីយ៉ាន់ម៉ា កើនដល់ ១ ៦៤៤នាក់ និងរបួសជាង ៣ ៤០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី