ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក Phumtham Vejjayachai បានប្រកាសបញ្ជូនកងទ័ព ១ ០០០នាក់ទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់ប្រតិបត្តិការរុករកនិងសង្គ្រោះព្រមទាំងស្តារឡើងវិញ ដ្បិតប្រទេសខ្លួនឯណោះក៏កំពុងជួបទុក្ខដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ដូចគ្នានេះដែរ។

កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay រងគ្រោះខ្លាំងជាងគេ ហើយឥទ្ធិពលរបស់វាក៏ជះដល់រាជធានីបាងកកនៃប្រទេសថៃ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យ តួលេខមនុស្សស្លាប់នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១ ៦៤៤នាក់និងជាង ៣ ៤០០នាក់រងរបួស ចំណែកនៅថៃឯណោះ មនុស្សស្លាប់កើនដល់១៧នាក់និងរបួស៣២នាក់។

សម្រាប់ការផ្តល់ជំនួយទៅប្រទេសមីយ៉ាន់ម៉ានេះ រដ្ឋាភិបាលថៃបានចាត់តាំងឲ្យបញ្ជាការដ្ឋានកងទ័ពថៃ ត្រូវដើរតួជាអង្គភាពសំខាន់ដើម្បីបង្កើតអង្គភាពជំនួយការរញ្ជួយដីមីយ៉ាន់ម៉ា នៅទីក្រុងណៃពីដោ។
យ៉ាងណាក្រៅពីជួយរុករកនិងសង្គ្រោះ បេសកកម្មចម្បងផ្សេងទៀតគឺផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលរងផលប៉ះពាល់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមើលថែប្រជាជនថៃ ដែលរងផលប៉ះពាល់នៅក្នុងតំបន់នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ