Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

បានផុស

នៅ

អាជ្ញាធរទេសចរណ៍ថៃ (TAT) ប្រកាសថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី នឹងនៅតែរៀបចំដដែល ទោះប្រទេសទើបជួបគ្រោះរញ្ជួយដី ប៉ះពាល់ខ្លាំងដល់រាជធានីបាងកក ក៏ដោយ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយសេចក្តីប្រកាសនៅថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ TAT បញ្ជាក់ថា ពិធីបុណ្យសង្ក្រាន្តនឹងរៀបចំឡើងទូទាំងប្រទេសតាមការគ្រោងទុក ហើយធានាដល់ទេសចរថា រញ្ជួយដីមិនប៉ះពាល់ដល់ការធ្វើដំណើរ ការដឹកជញ្ជូននិងសណ្ឋាគារទេ។ 

មិនត្រឹមប៉ុណ្ណឹង បើយោងតាម TAT, ស្ថានភាពនៅទីក្រុងបាងកកនិងផ្នែកផ្សេងទៀតនៃប្រទេសថៃ បានវិលមករកភាពប្រក្រតីវិញហើយ ចំណែកអាកាសយានដ្ឋានអន្តរជាតិ Don Mueang និង Suvarnabhumi ក៏ដំណើរការឡើងវិញហើយផងដែរ ខណៈប្រព័ន្ធទូរគមនាគមន៍នៅតាមបណ្តាខេត្ត មិនប៉ះពាល់អ្វីឡើយ។

(រូបថត៖ Reuters)

សូមជម្រាបជាថ្មី កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay រងគ្រោះខ្លាំងជាងគេ ហើយឥទ្ធិពលរបស់វា​ក៏ជះដល់រាជធានី​បាងកកនៃប្រទេសថៃ ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។

គិតត្រឹមព្រឹកថ្ងៃអាទិត្យ តួលេខមនុស្សស្លាប់នៅមីយ៉ាន់ម៉ា ​ បានកើនឡើងដល់ ១ ៦៤៤នាក់និងជាង ៣ ៤០០នាក់រងរបួស ចំណែកនៅថៃឯណោះ មនុស្សស្លាប់កើនដល់១៧នាក់និងរបួស៣២នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម