ព័ត៌មានអន្ដរជាតិ
ត្រាំ ឆេះដុំនឹងពូទីន រឿងបទឈប់បាញ់
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានខឹងច្រឡោតចំពោះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលធ្វើឲ្យកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ុយក្រែនត្រូវជាប់គាំង ហើយនេះត្រូវបានគេមើលឃើញថា ជាប្រតិកម្មខ្លាំងៗរបស់ប្រមុខសេតវិមាន ដ្បិតតាំងពីចូលកាន់តំណែងអាណត្តិទី២មក លោកតែងព្យាយាមស្តារទំនាក់ទំនងនិងមានទំនោរទៅខាងវិមានក្រឹមឡាំងខ្លាំងក៏ដោយ។

ក្នុងកិច្ចសម្ភាសរយៈពេល១០នាទីជាមួយ NBC កាលពីថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥,លោក ត្រាំ និយាយថា លោកខឹងពូទីនខ្លាំងណាស់ ព្រោះតែការវិវឌ្ឍថ្មីៗនៅក្នុងកិច្ចចរចាបទឈប់បាញ់ កំពុងដើរខុសទិស។
ស្របពេលជាមួយគ្នានោះដែរ លោកត្រាំព្រមានថា បើពូទីន មិនព្រមឈប់បាញ់ទេនោះ លោកនឹងដាក់ទណ្ឌកម្មយកពន្ធ៥០% លើប្រទេសទាំងឡាយណា ដែលទិញប្រេងរុស្ស៊ី ព្រោះនោះគឺជាកំហុសទីក្រុងមូស្គូ។

ទន្ទឹមនោះ ត្រាំ ក៏រិះគន់សំណើលោកពូទីន ក្នុងការជំនួសប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាមួយនឹងរដ្ឋាភិបាលបណ្តោះអាសន្នផងដែរ ដោយហៅវាថា ជាការប្រឆាំងទៅនឹងការទទួលបានសន្តិភាព។
ទោះបីជាឆេះដុំខ្លាំងបែបនេះក៏ដោយ លោក ត្រាំ នៅតែអះអាងថា ខ្លួនមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំជាមួយលោក ពូទីន ហើយសង្ឃឹមថា ការចរចានឹងប្រសើរឡើងវិញ។ យ៉ាងណា សេតវិមាន មិនទាន់ចេញមុខនិយាយអ្វីទេ ពាក់ព័ន្ធនឹងសម្តីលោកត្រាំនេះ។

ការវិវឌ្ឍថ្មីៗ ត្រូវគេមើលឃើញថា ជាការផ្លាស់ប្តូរសឹងតែ១៨០ដឺក្រេរបស់លោក ត្រាំ ដែលតាំងពីដំបូងមក លោកតែងវាយប្រហារ ហ្សេលេនស្គី និងទាមទារសម្បទានជាច្រើនពីប្រធានាធិបតីអ៊ុយក្រែន។ ផ្ទុយទៅវិញ លោកបានសរសើរ ពូទីន ហើយតែងយល់ព្រមតាមការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី។
សូមជម្រាបជាថ្មី រុស្សីបានបើកការវាយលុកពេញទំហឹងលើប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ខណៈបច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងបានប្រហែល ២០%ហើយនៃទឹកដីអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រកាសក្តែងៗថា អាមេរិក នឹងយកបាន Greenland ១០០%

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី