ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកកប្រទេសថៃរងការខូតខាតដោយសារគ្រោះរញ្ជួយដីជាង៧០០ករណី
រដ្ឋបាលក្រុងបាងកក (BMA) នឹងត្រួតពិនិត្យករណីខូចខាតជាង ៧០០ករណីក្នុងចំណោម២០០០ករណីនៅក្នុងរាជធានី បន្ទាប់ទទួលរងឥទ្ធិពលគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ពីប្រទេសជិតខាងមីយ៉ាន់ម៉ាកាលថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី៣១ខែមីនានេះ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយកាលពីថ្ងៃសៅរ៍ថា BMA បានទទួលរបាយការណ៍ចំនួន ២០០០ករណីនៃការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីនេះ។ ការត្រួតពិនិត្យដំបូងបានផ្តល់អាទិភាពដល់ករណីធ្ងន់ធ្ងរបំផុតត្រួតពិនិត្យជាមុនសិន ដោយបែងចែកមន្ទីរសាធារណការនឹងចុះពិនិត្យអគាររដ្ឋាភិបាល ខណៈ BMA នឹងពិនិត្យលើរបាយការណ៍ដែលប្រជាពលរដ្ឋដាក់ជូន។
ករណីជាង ៧០០ ត្រូវបានកំណត់ឱ្យដោះស្រាយក្នុងរយៈពេលមួយថ្ងៃ ជាមួយនឹងការត្រួតពិនិត្យត្រូវបានធ្វើឡើងតាមលំដាប់លំដោយនៃភាពធ្ងន់ធ្ងរ។ សាលាក្រុងបាងកកក៏បានប្រកាសកាលពីថ្ងៃសុក្រថាទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយបន្ទាប់ពីការរញ្ជួយដីនៅមីយ៉ាន់ម៉ាដោយមានអភិបាលក្រុងបាងកកទទួលបន្ទុកសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របំផ្លិចបំផ្លាញតំបន់ជាច្រើនរបស់ប្រទេសនេះនិងជះឥទ្ធិពលទៅដល់ទីក្រុងបាងកកប្រទេសថៃ។ មកដល់ថ្ងៃទី៣១ខែមីនានេះអ្នកស្លាប់មានចំនួនដល់ទៅ២៩២៨នាក់ ខណៈអ្នកស្លាប់នៅនាក់ប្រទេសថៃដោយសាររលំបាក់អគារកំពុងសាកសង់កម្ពស់៣៣ជាន់នៅទីក្រុងបាងកកបានកើនដល់១៨នាក់។ ក្រុមជួយសង្គ្រោះទាំងពីរប្រទេសនេះកំពុងព្យាយាមជួយជនរងគ្រោះដែលនៅតែជាប់ក្រោមគំនរបាក់បែកនៅឡើយ ខណៈសង្ឈឹមរស់កាន់តែតិចទៅៗ៕




អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា