ព័ត៌មានអន្ដរជាតិ
ប្រជាជនកាណាដារាប់សែននាក់ប្រឈមនឹងការដាច់ចរន្តអគ្គិសនី ដោយសារព្យុះទឹកកក
យោងតាមក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Hydro One ប្រជាជនកាណាដាជាង ៣០ម៉ឺននាក់បានប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនីនៅក្នុងផ្នែកខ្លះនៃខេត្ត Ontario ខណៈដែលព្យុះទឹកកកបានវាយលុកតំបន់នេះកាលពីចុងសប្តាហ៍មុន។

សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី៣១ខែមីនានេះថា នាយកដ្ឋានបរិស្ថាន និងបម្រែបម្រួលអាកាសធាតុកាណាដា បានចេញការព្រមានអំពីព្យុះរដូវរងានៅក្នុងទីក្រុង Ottawa ផ្នែកខ្លះនៃខេត្តQuebec និងខេត្ត Ontario ជាមួយនឹងហានិភ័យនៃការធ្លាក់ព្រិលលាយឡំជាមួយដុំទឹកកកដែលរំពឹងថានឹងបន្តរហូតដល់ព្រឹកថ្ងៃចន្ទនេះនៅក្នុងតំបន់មួយចំនួន។
ក្រុមហ៊ុន Hydro One បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា អតិថិជនជាង ៣៥០ ០០០នាក់បានរងផលប៉ះពាល់គិតត្រឹមរសៀលថ្ងៃអាទិត្យ ខណៈអគ្គិសនីត្រូវបានរំពឹងថានឹងស្ដារឡើងវិញនៅថ្ងៃទី១ខែមេសា។ ប្រជាជនដែលគ្មានអគ្គិសនីប្រើប្រាស់ច្រើនជាងគេគឺនៅក្នុងទីក្រុង Barrie ខេត្ត Ontario ។ ឯទីក្រុង Orillia ក្នុងខេត្ត Ontario ដូចគ្នាបានប្រកាសដាក់ទីក្រុងក្នុងភាពអាសន្ន ដោយសារព្យុះនេះនៅតែបន្តបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ស្ថានភាពផ្លូវមានគ្រោះថ្នាក់ ដើមឈើ និងបង្គោលភ្លើងដួលរលំ និងបណ្ដាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជន និងបានធ្វើឲ្យផ្លូវមួយចំនួនត្រូវបានបិទផងដែរ។
នាយកដ្ឋានបរិស្ថាន និងបម្រែបម្រួលអាកាសធាតុកាណាដា ក៏បានជូនដំណឹងដែរថា ភ្លៀងទឹកកកទំហំចន្លោះពី ៥ ទៅ ១០មិល្លិម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ក្នុងរយៈពេលប្រាំបីម៉ោងខាងមុខ ហើយបានព្រមានថា ព្យុះភ្លៀងទឹកកកនេះអាចបង្កការខូចខាតដល់ដើមឈើ ការដាច់ចរន្តអគ្គិសនីក្នុងតំបន់ និងការរំខានដល់ការដឹកជញ្ជូនថែមទៀត៕




អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី