Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ ខេត្ត Kon Tum ភាគខាងជើងប្រទេសវៀតណាម ដែលស្ថិតនៅជាប់ខេត្តរតនគិរីនៃប្រទេសកម្ពុជា បានកើតមានការរញ្ជួយដី៣លើកផ្ទួនៗគ្នា ប៉ុន្តែក្នុងកម្រិតស្រាលប៉ុណ្ណោះ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ, ការរញ្ជួយដំបូងកើតឡើងនាវេលាម៉ោង៤:០៨នាទីព្រឹក មានកម្រិត៣.១រ៉ិចទ័រ ហើយ២នាទីក្រោយ មានការរញ្ជួយមួយលើកទៀតកម្រិត៣.០រ៉ិចទ័រ លុះដល់ម៉ោង៤:៤៦នាទី ការរញ្ជួយទី៣បានកើតឡើងក្នុងកម្រិត២.៦រ៉ិចទ័រ។

ការរញ្ជួយទាំង៣លើកនេះ កើតឡើងនៅស្រុក Kon Plong ហើយសុទ្ធតែមានជម្រៅ ៨.១គីឡូម៉ែត្រ ប៉ុន្តែដោយសារតែកម្រិតស្រាល, វាមិនបង្កផលប៉ះពាល់អ្វីនោះទេ។ 

(រូបថត៖ Vietnam.VN)

សូមជម្រាបថា មិនមែនជារឿងចម្លែកឡើយដែលស្រុក Kon Plong នៃខេត្ត Kon Tum កើតមានការរញ្ជួយដីបែបនេះ។ ជាក់ស្តែងបើយោងតាមស្ថិតិរាប់ចាប់ពីឆ្នាំ១៩០៣ដល់២០២០ ស្រុកនេះជួបរញ្ជួយដី៣៣លើក មានកម្រិតចាប់ពី២.៥រ៉ិចទ័រឡើង។

យ៉ាងណា ចាប់ពីឆ្នាំ២០២១មក អត្រារញ្ជួយដីនៅទីនោះ បានកើនឡើងកាន់តែញឹក ដោយគិតពីឆ្នាំនោះមកដល់ឆ្នាំនេះ វាកើតមានរញ្ជួយដីដល់ទៅជាង ២០០លើកឯណោះ។ ការរញ្ជួយខ្លាំងបំផុត គឺនៅខែសីហាឆ្នាំ២០២២ ដែលកាលនោះមានកម្រិត ៤.៧រ៉ិចទ័រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម