ព័ត៌មានអន្ដរជាតិ
តំបន់ទេសចរណ៍ល្បី «បឹង Inle» នៅមីយ៉ាន់ម៉ា មានអ្នកស្លាប់កើនដល់៨៩នាក់ក្នុងគ្រោះរញ្ជួយដី
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីថ្ងៃសុក្រនៅតំបន់ទេសចរណ៍បឹង Inle នៃទីប្រជុំជន Nyaung Shwe ភាគខាងត្បូងរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់៨៩នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី៣១ខែមីនានេះ។

យោងតាមអង្គការសិទ្ធិមនុស្សនៃតំបន់ Inle និងអ្នកស្ម័គ្រចិត្តជួយអ្នករងគ្រោះ ចំនួនអ្នកស្លាប់នៅក្នុងតំបន់ទេសចរណ៍បឹង Inle ដ៏ពេញនិយមរបស់មីយ៉ានម៉ា បានកើនដល់៨៩នាក់ហើយ។ បឹង Inle ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដែលផ្ទះភាគច្រើនត្រូវបានសាងសង់នៅលើបង្គោលលើទឹក មានផ្ទះជាង ២៣០០ដួលរលំដោយសារការរញ្ជួយដីនេះ។
ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីភូមិដែលរងផលប៉ះពាល់ ឥឡូវនេះកំពុងជ្រកនៅតាមសាលារៀន និងវត្តអារាមក្នុងតំបន់ដែលមិនរងផលប៉ះពាល់ ដោយទាមទារជំនួយមនុស្សធម៌ជាបន្ទាន់។
ទោះបីជាចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់មានចំនួនជិត៩០នាក់ក៏ដោយ ក៏មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួនហើយអ្នកស្ម័គ្រចិត្ត និងក្រុមជួយសង្គ្រោះក្នុងតំបន់រំពឹងថា នឹងរកឃើញសាកសពបន្ថែមទៀត ខណៈដែលពួកគេបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងភូមិផ្សេងៗទៀត។

បើតាមមន្រ្តីដែលបានចុះទៅភូមិក្នុងសង្កាត់ Nyaung Shwe នៃស្រុក Kalaw កាលពីថ្ងៃទី២៩ខែមីនា ដើម្បីវាយតម្លៃការខូចខាតឃើញថា វត្ត Phaungdawoo ស្ថិតនៅទីតាំងនៃបឹង Inle ក៏ត្រូវបានខូចខាតដែរ។ ដោយសារគ្រោះរញ្ជួយដី កម្រិតទឹកនៅជុំវិញវត្តបានស្រកចុះប្រហែលបីម៉ែត្រ។ ការរញ្ជួយដីនេះក៏បានបណ្តាលឲ្យបាក់ដំបូលវត្ត និងបាក់ជញ្ជាំងអគារក្នុងវត្តផងដែរ។
សរុបការខូតខាតនៅរដ្ឋ Shan មានវត្តចំនួន ៩០, អគារសាសនាចំនួន ៤៨, របងឥដ្ឋចំនួន១២៦, អគារមន្ទីរចំនួន ៣៤ អគារផ្សេងទៀតចំនួន ១២ និង ផ្ទះចំនួន ១៧៩៧ខ្នងបានដួលរលំទាំងស្រុង និងមានការខូចខាតដោយផ្នែកមួយចំនួនទៀត។
សូមបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានជួបប្រទះនូវគ្រោះរញ្ជួយដីដ៏សាហាវកម្រិត៧.៧រ៉ិចទ័រដែលមានចំណុចកណ្ដាលនៅទីក្រុង Mandalay បានបំផ្លាញអគារជាច្រើន ហើយមកដល់ពេលនេះមនុស្សចំនួនជិត៣ពាន់បានស្លាប់ និងជាច្រើននាក់នៅតែបាត់ខ្លួន ខណៈក្រុមជួយសង្គ្រោះមកពីប្រទេសផ្សេងៗកំពុងផ្ដល់ជំនួយស្វែងរកជនរងគ្រោះដល់ប្រទេសនេះ៕




អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី