ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្រុងបាងកក ថា អ្នកជាប់ក្រោមអគារបាក់ នៅសល់ឱកាសរស់មិនដល់ ១%ផង
កាលពីថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ ប៉ូលិសក្រុងបាងកក បានបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះដែលជាប់ក្នុងគំនរអគារបាក់ដោយការរញ្ជួយដី នៅសល់ឱកាសរស់មិនដល់ ១%ផង។ នេះបើតាមការចុះផ្សាយរបស់ Kenh14។

នៅថ្ងៃសុក្រទី២៨ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ហើយវាជះឥទ្ធិពលយ៉ាងខ្លាំងដល់រាជធានីបាងកក នៃប្រទេសថៃ ដោយបណ្តាលឲ្យបាក់រលំអគារសវនកម្មរដ្ឋកម្ពស់៣៣ជាន់ ដែលកំពុងសាងសង់ សង្កត់កម្មករសំណង់ជិត១០០នាក់ ក្នុងខណ្ឌ ចតុចក្រ។
យោងតាមតួលេខដែលផ្សាយដោយ Khaosod នៅថ្ងៃចន្ទ, ចំនួនមនុស្សស្លាប់ក្នុងការដ្ឋានសំណង់នោះ កើនដល់១២នាក់ហើយ ដោយមានបុរស៨នាក់និងស្រ្តី៤នាក់ខណៈ៧៦នាក់បាត់ខ្លួន។

ជុំវិញរឿងនេះ ប៉ូលិសក្រុងបាងកកនិយាយថា «ជនរងគ្រោះភាគច្រើនប្រហែលជាស្លាប់ ហើយមានឱកាសមិនដល់១% ផងដែរដែលអាចរកឃើញអ្នកនៅរស់។ មកទល់ពេលនេះ យើងមិនទាន់ជួយអ្នកនៅរស់ឲ្យចេញពីនោះបានសូម្បីតែម្នាក់ ដ្បិតមានឧបករណ៍ចាំបាច់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះក៏ដោយ។ យើងរំពឹងថា យ៉ាងតិចក៏ត្រូវចំណាយពេល២ខែដែរ ក្នុងការយកគំនរបាក់បែកទាំងនោះចេញ»។

ការលើកឡើងនេះ ធ្វើឲ្យសាច់ញាតិអ្នកជាប់នៅក្រោមគំនរថ្ម អស់សង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែរង់ចាំទទួលដំណឹង និងរក្សាក្តីសង្ឃឹមជានិច្ច។ មិនត្រឹមប៉ុណ្ណឹង សាច់ញាតិអ្នកទាំងនោះ ថែមទាំងធ្វើពិធីសាសនា បន់ស្រន់សុំឲ្យទេវតាជួយ ហើយសង្ឃឹមថា នឹងមាន អព្ភូតហេតុកើតឡើងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា៖ ទឹក៤ដបជួយក្មេងស្រីឲ្យរស់ ទោះជាប់ក្រោមគំនរបាក់បែករហូត៥០ម៉ោង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី