ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ តម្រង់ក្បាលមីស៊ីលរបស់ខ្លួនទៅលើមេឃ ក្រោយ ត្រាំ គំរាមទម្លាក់គ្រាប់បែក
អ៊ីរ៉ង់ បានត្រៀមគ្រាប់មីស៊ីលក្រោមដីរបស់ខ្លួនរួចរាល់ហើយ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមទម្លាក់គ្រាប់បែកលើទីក្រុងហេតេរ៉ង់ បើប្រទេសមួយនេះមិនយល់ព្រមធ្វើកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរ។

កាសែត Tehran Times បានឲ្យដឹងកាលពីថ្ងៃទី៣១ខែមីនានេះថា មីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានផ្ទុកនៅក្នុងទីក្រុងមីស៊ីលក្រោមដីទាំងអស់ ហើយបានត្រៀមរួចរាល់សម្រាប់ការបាញ់បង្ហោះ។
មន្ត្រីអ៊ីរ៉ង់ បានចេញផ្សាយវីដេអូជាច្រើនដែលរៀបរាប់លម្អិតអំពីលេណដ្ឋានក្រោមដីដែលមានកម្លាំងខ្លាំង និងបំពាក់ដោយប្រព័ន្ធការពារ ព្រមទាំងអាវុធដូចជា មីស៊ីល Kheibar Shekan (រយៈចម្ងាយ៩០០ម៉ាយ), Haj Qassem (៨៥០ម៉ាយ), Ghadr-H (១ ២៤០ម៉ាយ), Sejjil (១ ៥៥០ម៉ាយ), និង Emad (១ ០៥០ម៉ាយ)។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយថា សាធារណរដ្ឋអ៊ីស្លាមនឹងមិនចូលរួមការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ ចំណែកឯមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានថា អាមេរិកនឹងប្រឈមមុខនឹងការសងសឹកយ៉ាងខ្លាំងក្លា បើមហាអំណាចលើពិភពលោកមួយនេះហ៊ានប្រើសកម្មភាពយោធា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ខែមីនា លោក ដូណាល់ ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដោយបញ្ជាក់ថា «នឹងមានការទម្លាក់គ្រាប់បែក» បើអ៊ីរ៉ង់មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ លោក ត្រាំ បាននិយាយថា៖ «បើពួកគេមិនធ្វើកិច្ចព្រមព្រៀងទេ វានឹងមានការទម្លាក់គ្រាប់បែក។ ប៉ុន្តែមានឱកាសដែលថា បើពួកគេមិនធ្វើកិច្ចព្រមព្រៀង នោះខ្ញុំនឹងដាក់ពន្ធបន្ទាប់បន្សំលើពួកគេដូចដែលខ្ញុំបានធ្វើកាលពីបួនឆ្នាំមុន»៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ព្រមានទម្លាក់គ្រាប់បែក បើអ៊ីរ៉ង់មិនព្រមធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី