ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ជាប់កឿង ស្ទះចរាចរណ៍ពេញព្រែកជីក ស៊ុយអែស
យោងតាមក្រុមហ៊ុនដឹកជញ្ចូន GAC និងទិន្នន័យលើក្រុមហ៊ុន Refinitiv Eikon បានឲ្យដឹងថា កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Rotterdam បានជាប់កឿងនៅក្នុងព្រែកជីក ស៊ុយអែស នៃប្រទេសអេហ្ស៊ីប ដោយបិទផ្លូវកប៉ាល់ដទៃទៀតពីការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏មមាញឹកបំផុតនៅលើពិភពលោកមួយនេះ។

GAC បាននិយាយលើគេហទំព័ររបស់ខ្លួនថា កប៉ាល់ទម្ងន់២០០,០០០តោនមួយគ្រឿងនេះ បានធ្វើដំណើរចេញពីសមុទ្រក្រហមឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ វាបានជាប់កឿងនៅម៉ោង៧និង៤០នាទីព្រឹកថ្ងៃអង្គារ បន្ទាប់ពីកប៉ាល់នេះបានដាច់ចរន្តអគ្គិសនី។
GAC បន្ថែមទៀតថា កប៉ាល់ចំនួន១៥គ្រឿងផ្សេងទៀតក៏ត្រូវកកស្ទះផងដែរ។

កប៉ាល់ដឹកកុងតឺន័រដែលមានឈ្មោះថា Ever Given មានប្រវែង៤០០ម៉ែត្រនិងទទឹង៥៩ម៉ែត្រហើយអាចផ្ទុកកុងតឺន័របានរហូតដល់ទៅ២០,០០០ទូ។
ក្រុមហ៊ុន Evergreen Marine Corp របស់កោះតៃវ៉ាន់ ដែលជួលកប៉ាល់នេះ បាននិយាយថា ម្ចាស់កប៉ាល់បានជូនដំណឹងថា កប៉ាល់ត្រូវបានគេសង្ស័យថាត្រូវខ្យល់ខ្លាំងបោកបក់ ដែលជាហេតុបណ្តាលឲ្យកប៉ាល់ ងាកចេញពីផ្លូវទឹកហើយក៏កឿងតែម្តង។

ក្រុមហ៊ុន Evergreen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុនបានជំរុញឲ្យម្ចាស់កប៉ាល់ រាយការណ៍អំពីមូលហេតុនៃគ្រោះថ្នាក់នេះ និងធ្វើការជាមួយអង្គភាពពាក់ព័ន្ធដូចជារដ្ឋបាលព្រែកជីក ដើម្បីជួយកប៉ាល់ក្នុងការដោះស្រាយបញ្ហាឲ្យបានឆាប់។
យ៉ាងណាក្តី អាជ្ញាធរព្រែកជីក ស៊ុយអែស មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ។

ដោយមានអាយុកាលជាង១៥០ឆ្នាំ, ព្រែកជីកស៊ុយអែស គឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ពិភពលោក ហើយប្រហែល១០ភាគរយនៃពាណិជ្ជកម្មតាមសមុទ្រអន្តរជាតិទាំងអស់ គឺបានឆ្លងកាត់ទីនោះ។
យោងតាមអាជ្ញាធរព្រែកជីកស៊ុយអែសបានឲ្យដឹងថា កប៉ាល់ជិត១៩,០០០គ្រឿង ឬជាមធ្យម៥១.៥គ្រឿងក្នុងមួយថ្ងៃដែលមានចំណុះ១.១៧ពាន់លានតោន បានឆ្លងកាត់ព្រែកជីកនេះក្នុងអំឡុងឆ្នាំ២០២០៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ កងទ័ពអាមេរិក៦នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅ អេហ្ស៊ីប

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ