Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

បានផុស

នៅ

បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រវាយប្រហារមីយ៉ាន់ម៉ាយ៉ាងដំណំ ពិភពលោកបានបង្ហាញពីសាមគ្គីភាពដោយប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយមនុស្សធម៌ ខណៈតួលេខមនុស្សស្លាប់ក្នុងគ្រោះធម្មជាតិដ៏អន្តរាយនេះកើនលើស៣ ០០០នាក់ហើយ។

ក្រុមជួយសង្គ្រោះរុស្ស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ចិន

ប្រទេសចិន បានបញ្ជូនក្រុមសង្គ្រោះដែលមានសមាជិក១១៨នាក់ មកពីអង្គការស្វែងរកនិងជួយសង្គ្រោះអន្តរជាតិរបស់ខ្លួន ភ្ជាប់ទៅជាមួយនូវគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត គ្រឿងចក្រនិងសត្វសុនខ។

– ឥណ្ឌា

ប្រទេសឥណ្ឌា បានបញ្ជូនក្រុមស្វែងរកនិងជួយសង្គ្រោះ, អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិងយន្តហោះព្រមទាំងកប៉ាល់ជាច្រើនគ្រឿង ដែលផ្ទុកទៅដោយសម្ភារៈសង្គ្រោះ។

– រុស្ស៊ី

ប្រទេសរុស្ស៊ីបានបញ្ជូនក្រុមជួយសង្គ្រោះនិងគ្រូពេទ្យសរុប១២០នាក់ ដើម្បីជួយក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។

– វៀតណាម

ប្រទេសវៀតណាម បានបញ្ជូនក្រុមជួយសង្គ្រោះនិងគ្រូពេទ្យជាង១០០នាក់ រួមជាមួយនឹងជំនួយហិរញ្ញវត្ថុផងដែរ។

– កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយហិរញ្ញវត្ថុ កងជួយសង្គ្រោះ និងឧបករណ៍សំខាន់ៗ។

– ជប៉ុន

ប្រទេសជប៉ុន បានបញ្ជូនក្រុមវាយតម្លៃនិងគ្រឿងផ្គត់ផ្គង់ជំនួយសង្គ្រោះបន្ទាន់។

– ថៃ

ប្រទេសថៃ បានបញ្ជូនកងទ័ពអាកាស ភ្ជាប់ជាមួយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តនិងថ្នាំពេទ្យ។

– ឥណ្ឌូណេស៊ី

ប្រទេសឥណ្ឌូណេស៊ី បានប្រកាសពីផែនការបញ្ជូនក្រុមរុករកនិងជួយសង្គ្រោះ, គ្រូពេទ្យនិងក្រុមវិស្វកម្ម រួមជាមួយយន្តហោះនិងកប៉ាល់ពេទ្យ។

– កម្ពុជា

ប្រទេសកម្ពុជាបានបញ្ជូនមន្ត្រីសង្គ្រោះចំនួន២រូប។

ក្រុមជួយសង្គ្រោះចិន (រូបថត៖ AP)

មិនត្រឹមប៉ុណ្ណឹង ប្រទេសផ្សេងទៀត រួមទាំងម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ហ្វីលីពីន និងកោះតៃវ៉ាន់ ក៏បានផ្តល់ជំនួយ និងការគាំទ្រផងដែរ។

សូមជម្រាបថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងផ្តល់ជំនួយដែលត្រូវការជាចាំបាច់ដល់សហគមន៍ដែលរងផលប៉ះពាល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

សន្តិសុខសង្គម១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម