Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

បានផុស

នៅ

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សមាគម​សំឡេង​ប្រជាធិបតេយ្យ​ភូមា​នៅ​ថ្ងៃ​អង្គារ​ទី​១​ខែ​មេសា​ឆ្នាំ​២០២៥ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លារបស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ០៣៤​នាក់ហើយ បន្ទាប់​ពី​សាកសពចំនួន ១ ៨០៧​នាក់ ត្រូវ​បាន​យក​ចេញពីគំនរបាក់បែកនៃអគារដែលដួលរលំនៅទីក្រុង Mandalay។

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​មីយ៉ាន់ម៉ា​ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយដី​​កម្រិត ៧,៧​រ៉ិចទ័រ​ដែលបានវាយប្រហារកាលពីថ្ងៃទី​​២៨​ខែមីនា​ បានធ្វើ​ឲ្យ​មានការបំផ្លិចបំផ្លាញយ៉ាងសម្បើម​នៅទូទាំងភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់ដែលជាប់នៅក្រោមសំណង់​អគារ​ដែល​​ដួលរលំ ខណៈដែលការរញ្ជួយដីនៅតែបន្តអង្រួនក្នុងតំបន់។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ការ​រញ្ជួយ​ដី​កម្រិត ៤,៧​រ៉ិចទ័រ បាន​វាយ​ប្រហារ​ទីក្រុង Mandalay ម្ដង​ទៀត ដោយ​មាន​សេចក្ដីរាយការណ៍​អំពី​ការ​ញ័រ​ច្រើន​ជាង ២០០​ករណី។

យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សរាប់ពាន់នាក់នៅតែបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។

អង្គការជំនួយអន្តរជាតិ មាន​ដូចជា អង្គការសហប្រជាជាតិ និងកាកបាទក្រហម បាន​ជួយ​សម្រួល​​ដល់​កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ប៉ុន្តែបញ្ហាប្រឈមផ្នែកភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតបានធ្វើ​ឲ្យ​ការដឹកជញ្ជូនសម្ភារៈសំខាន់ៗមានការថយចុះ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត និងបានអំពាវនាវ​ឲ្យមានជំនួយជាបន្ទាន់ពីប្រទេសជិតខាង ដើម្បីគាំទ្រដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រម​ទាំង​ជំនួយមនុស្សធម៌៕

ដោយ៖ ឈាង

ចុចអាន៖ តួ​លេខ​អ្នក​ស្លាប់​នៅ​មីយ៉ាន់ម៉ា កើន​ឡើង​​ជិត ៣ ០០០​នាក់ហើយ ព្រោះ​គ្រោះ​រញ្ជួយ​ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម