Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា កាន់ទុក្ខមួយសប្តាហ៍ ខណៈរកឃើញមនុស្សស្លាប់ដោយរញ្ជួយដី ច្រើនឡើងៗ

បានផុស

នៅ

បន្ទាប់ពីសោកនាដកម្មគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញបំផុតសម្លាប់មនុស្សជាង៣ ០០០នាក់, ប្រទេសមីយ៉ាន់ម៉ា បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល១សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី៦ខែមេសា ដោយទង់ជាតិត្រូវបង្ហូតពាក់កណ្តាលដង។

ពលរដ្ឋមីយ៉ាន់ម៉ាយំទួញសោកដោយសារបាត់បង់សមាជិកគ្រួសារព្រោះរញ្ជួយដី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របបយោធាក៏ប្រកាសដែរថា នៅថ្ងៃអង្គារទី១ខែមេសា នឹងមានការស្មិងស្មាធិ៍រយៈពេល១នាទី ដើម្បីរម្លឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ដោយគ្រោះរញ្ជួយដីដ៏សាហាវនេះ។

សេចក្តីប្រកាសនេះធ្វើឡើង ស្របពេលក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់កាន់តែច្រើនទៅៗ នៅក្នុងគំនរអគារបាក់រលំ ខណៈបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សមាគម​សំឡេង​ប្រជាធិបតេយ្យ​ភូមា​ តួលេខមនុស្សស្លាប់បានកើនឡើងដល់ ៣ ០៣៤​នាក់ហើយ។

ការបំផ្លិចបំផ្លាញដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា (រូបថត៖ AP)

តួលេខបន្ថែមនេះ ត្រូវបានកត់ត្រាបន្ទាប់​ពី​ក្រុមសង្គ្រោះបានទាញសាកសពចំនួន ១ ៨០៧​នាក់ ​ចេញពីគំនរបាក់បែកនៃអគារដែលដួលរលំនៅទីក្រុង Mandalay។

សូមជម្រាបថា គ្រោះរញ្ជួយដី​​កម្រិត ៧.៧​រ៉ិចទ័រ​ដែលវាយប្រហារកាលពីថ្ងៃសុក្រទី​​២៨​ខែមីនា​ បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើម​នៅទូទាំងភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដោយទីក្រុង Mandalay ទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។

ការបំផ្លិចបំផ្លាញដោយរញ្ជួយដីនៅមីយ៉ាន់ម៉ា (រូបថត៖ AP)

ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងប្រជែងនឹងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់ដែលជាប់នៅក្រោមសំណង់​អគារ​ដែល​​ដួលរលំ ខណៈការរញ្ជួយដីនៅតែបន្តអង្រួនក្នុងតំបន់។

ប្រទេសជាច្រើនបានបញ្ជូនក្រុមជួយសង្គ្រោះនិងជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ាដូចជា ចិន ឥណ្ឌា រុស្ស៊ី វៀតណាម កូរ៉េខាងត្បូង ជប៉ុន ថៃ ឥណ្ឌូណេ ស៊ីម៉ាឡេស៊ី នូវែលសេឡង់ សិង្ហបុរី ហ្វីលីពីន និងកោះតៃវ៉ាន់។ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិទាំងនេះ គឺមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងផ្តល់ជំនួយដែលត្រូវការជាចាំបាច់ដល់សហគមន៍ដែលរងផលប៉ះពាល់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​របួស​​៤​នាក់​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

Sokha Hotels

ព័ត៌មានពេញនិយម