ព័ត៌មានអន្ដរជាតិ
ជោគវាសនារបស់លោក Yoon Suk Yeol នឹងត្រូវដឹងនៅថ្ងៃសុក្រទី៤មេសានេះ
សេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង បានឲ្យដឹងថា តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ដែលកំពុងពិនិត្យមើលសំណុំរឿងចោទប្រកាន់ទម្លាក់អំណាចរបស់ប្រធានាធិបតី Yoon Suk Yeol នឹងប្រកាសការសម្រេចចិត្ត (សាលក្រម) នៅថ្ងៃសុក្រទី៤ខែមេសា ដើម្បីបញ្ចប់ការទន្ទឹងរង់ចាំដ៏យូរ។

សាលក្រមរបស់តុលាការធម្មនុញ្ញ នឹងត្រូវកំណត់ថាតើ ត្រូវដកគាត់ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬត្រូវប្រគល់អំណាចប្រធានាធិបតីឲ្យគាត់កាន់កាប់វិញ បន្ទាប់ពីការព្យួរអំណាចអស់រយៈពេលជាង១០០ថ្ងៃ ក្រោយសភាបោះឆ្នោតទម្លាក់កាលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤។
សេចក្តីប្រកាសរបស់តុលាការធម្មនុញ្ញនៅថ្ងៃអង្គារនេះដែលធ្វើឡើងតាមកញ្ចក់ទូរទស្សន៍ បានឲ្យដឹងថា តុលាការបាននិយាយថា ការប្រកាសសាលក្រមនោះនឹងត្រូវធ្វើឡើងនៅម៉ោង ១១ព្រឹក ម៉ោងនៅទីក្រុងសេអ៊ូល (0200 GMT) (ត្រូវម៉ោង៩ព្រឹកម៉ោងនៅប្រទេសកម្ពុជា) ហើយសម័យប្រជុំរបស់តុលាការធម្មនុញ្ញនាពេលនោះក៏នឹងត្រូវបានអនុញ្ញាតឲ្យមានការផ្សាយផ្ទាល់ផងដែរ។
Yoon ត្រូវបានសភាចោទប្រកាន់កាលពីថ្ងៃទី ១៤ខែធ្នូឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់គាត់ ដោយប្រកាសច្បាប់អាជ្ញាសឹកកាលថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ ដោយគ្មានហេតុផលសមហេតុផល ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹកដែលមានរយៈពេលត្រឹមតែប្រមាណ៦ម៉ោងប៉ុណ្ណោះ។
ប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានព្យួរអំណាចនោះ បាននិយាយថា លោកមិនដែលមានបំណងដាក់ច្បាប់អាជ្ញាសឹកពេញលេញនោះទេ ប៉ុន្តែផ្ទុយទៅវិញ មានន័យថា ដើម្បីព្រមានឲ្យដឹងជុំវិញការបំពានច្បាប់របស់គណបក្សប្រជាធិបតេយ្យលើសំឡេងភាគច្រើននៅក្នុងសភា ដែលលោកបានប្រកែកថាកំពុងគំរាមកំហែងបំផ្លាញប្រទេស។
ច្បាប់អាជ្ញាសឹកនោះត្រូវគេដឹងថា លោក Yoon Suk Yeol បានប្រកាសក្រោយគណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា បានទម្លាក់ចោលគម្រោងចំណាយដែលស្នើឡើងដោយគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ដែលធ្វើឲ្យលោកខឹង និងចាត់ទុកគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងជាអ្នករារាំងការអភិវឌ្ឍន៍ជាតិ និងជាកម្លាំងគំាទ្រកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ លោក Yoon មុនពេលតុលាការបញ្ចប់ការជជែកវែកញែកកាលថ្ងៃទី២៥ខែកុម្ភៈ២០២៥ លោក Yoon ក៏បាននិយាយថា ការសម្រេចចិត្តរបស់គាត់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកគឺជាការអំពាវនាវដល់ប្រជាជនឱ្យយកឈ្នះលើ «កងកម្លាំងប្រឆាំងរដ្ឋ» អ្នកអាណិតអាសូរដែលគាំទ្រកូរ៉េខាងជើង៕
សារព័ត៌មាន JoonAng Daily បានផ្សាយថា សាលក្រមរបស់តុលាការធម្មនុញ្ញក្នុងសំណុំរឿងរបស់លោក Yoon គឺមានរយៈពេល៣៨ថ្ងៃ បន្ទាប់ពីសវនាការចុងក្រោយនៃការកាត់ក្តីរបស់គាត់នៅថ្ងៃទី២៥ខែកុម្ភៈ និង ១១១ថ្ងៃបន្ទាប់ពីរដ្ឋសភាបានដាក់សំណើចោទប្រកាន់ជាផ្លូវការទៅកាន់តុលាការធម្មនុញ្ញ។ ចៅក្រមទាំងប្រាំបីរបស់តុលាការបានធ្វើការពិភាក្សាលើសំណុំរឿងរបស់ Yoon ស្ទើរតែរាល់ថ្ងៃចាប់តាំងពីការកាត់ក្តីរបស់គាត់បានបញ្ចប់៕
ដោយ រ៉ាន់ រើយ


-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់