Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ​បើក​សមយុទ្ធ​យោធា​រួម​គ្នា​ ក្លែង​ធ្វើ​ជា​បិទ​កោះ​​​តៃវ៉ាន់

បានផុស

នៅ

នៅថ្ងៃ​អង្គារ​ទី​១​ខែ​មេសា​ឆ្នាំ​២០២៥ ប្រទេសចិន បាន​​ប្រកាស​​ថា ខ្លួន​បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជុំវិញ​តៃវ៉ាន់ ដោយក្លែងធ្វើការបិទកោះ​នេះ ចំពេលមានភាពតានតឹងកើនឡើងជាមួយ​រដ្ឋាភិបាល​ក្រុង​​តៃប៉ិ និងសហរដ្ឋអាមេរិក។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសថា សមយុទ្ធដែលមានការចូលរួមពីកងទ័ពចិន កងទ័ពជើងទឹក ទ័ពអាកាស និងកងកម្លាំងរ៉ុកកែត កំពុងធ្វើឡើងនៅទីតាំងជាច្រើនជុំវិញកោះតៃវ៉ាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន សមយុទ្ធនេះមានគោលបំណងសាកល្បងសមត្ថភាពរបស់ចិនក្នុងការ «ដណ្តើមគ្រប់គ្រងតំបន់សំខាន់ៗ» និង​រារាំង​មិន​ឲ្យ​កម្លាំង​​ខាង​ក្រៅ​ចូល​មក​គាំទ្រ​តៃវ៉ាន់​បាន។ PLA បានដាក់ពង្រាយនាវាចម្បាំង យន្តហោះចម្បាំង និងអង្គភាពមីស៊ីល ដើម្បីធ្វើការល្បាតត្រៀមប្រយុទ្ធ និងសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ និងដែនទឹកនៅភាគខាងកើតកោះ។

ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយចាត់ទុក​ថាជាសកម្មភាពបំភិតបំភ័យ។ តៃប៉ិបានឆ្លើយតបដោយការដាក់​ពង្រាយ​យន្តហោះចម្បាំង និង​នាវាកងទ័ពជើងទឹក​របស់​ខ្លួន ព្រម​ទាំង​ដាក់​​ត្រៀម​ខែល​​​ការពារ​មីស៊ីល​​ផង​ដែរ។

សមយុទ្ធនេះធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ បានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាពរបស់តៃវ៉ាន់ និងបានសន្យាពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តប្រជាធិបតេយ្យ។ ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាទឹកដី​របស់​ខ្លួន បាន​ហៅ​លោក ឡៃ ថា​ជា «ជន​ផ្ដាច់ខ្លួន» ហើយបានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ ដើម្បីរារាំងរាល់ចលនាឆ្ពោះទៅរកឯករាជ្យភាពជាផ្លូវការ​​របស់​តៃវ៉ាន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម