ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបញ្ជាឲ្យជម្លៀសប្រជាជននៅក្រុង Rafah ខណៈខ្លួននឹងវាយលុកដ៏ខ្លាំង
អ៊ីស្រាអែលបានប្រកាសបទបញ្ជាបង្ខំឲ្យមានការជម្លៀសប្រជាជនក្នុងតំបន់ Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈយោធាអ៊ីស្រាអែលមានគម្រោងពង្រីកការវាយប្រហារជាថ្មីលើតំបន់ជុំវិញហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១ខែមេសានេះ។

លោក Avichay Adraee អ្នកនាំពាក្យយោធាអ៊ីស្រាអែលខាងភាសាអារ៉ាប់ បានប្រកាសល់ើបណ្តាញសង្គម X កាលថ្ងៃចន្ទថា កងទ័ពអ៊ីស្រាអែលកំពុងវិលត្រឡប់ទៅកាន់ការ «ប្រយុទ្ធជាមួយកម្លាំងដ៏មហិមា» នៅ Rafah ដែលជាទីក្រុងធំបំផុតមួយរបស់ហ្គាហ្សានិងតំបន់ជុំវិញ។
លោកបានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីននៅ al-Mawasi ក្នុងក្រុង Rafah ផ្លាស់ទីជម្រកជាបន្ទាន់ ខណៈតំបន់នេះបានស្ថិតក្រោមការបាញ់ប្រហាររបស់អ៊ីស្រាអែលជាប្រចាំក្នុងអំឡុងពេលសង្រ្គាមនៅហ្គាហ្សា បើទោះបីជាត្រូវបានគេកំណត់ថាជា «តំបន់សុវត្ថិភាព» ក៏ដោយ។
ភ្លាមៗបន្ទាប់ពីការប្រកាសបញ្ជាឲ្យមានការជម្លៀសចេញ សារព័ត៌មាន Al Jazeera Arabic បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលំនៅដ្ឋានតង់ដែលបានផ្លាស់ទីលំនៅនៅ Rafah ផងដែរ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានរាយការណ៍ថា មនុស្សជាង១៤ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីអ៊ីស្រាអែលបានទម្លាក់ចោលបទឈប់បាញ់និងបន្តសង្រ្គាមឡើងវិញលើតំបន់ជុំវិញកាលពីថ្ងៃទី១៨ខែមីនា។
ក្រសួងសុខាភិបាលនៅហ្គាហ្សាបានរាយការណ៍ថា មនុស្សជាង ៩០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការទម្លាក់គ្រាប់បែកជាថ្មីរបស់អ៊ីស្រាអែល ដែលនាំឲ្យចំនួនអ្នកស្លាប់ចាប់តាំងពីសង្រ្គាមនៅក្នុងខែតុលាឆ្នាំ ២០២៣ កើនដល់ជាង ៥ម៉ឺននាក់។ ចំពោះការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា របស់ក្រុមហាម៉ាសលើតំបន់ហ្គាហ្សាភាគខាងត្បូងបានសម្លាប់មនុស្ស ១១៣៩ នាក់ ហើយប្រហែល ២៥០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ដែលវាបានបញ្ឆេះការវាយលុករបស់អ៊ីស្រាអែល៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី