ព័ត៌មានអន្ដរជាតិ
ស៊ុយអែត ប្រកាសកញ្ចប់ជំនួយយោធាថ្មីតម្លៃ ១,៦ពាន់លានដុល្លារឲ្យអ៊ុយក្រែន
ប្រទេសស៊ុយអែត បានប្រកាសកញ្ចប់ជំនួយយោធាថ្មីមួយសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ១,៦ពាន់លានដុល្លារ ជាកញ្ចប់ជំនួយដ៏ធំបំផុតរបស់ខ្លួនសម្រាប់ទីក្រុងកៀវ ដើម្បីទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយកាលពីថ្ងៃទី៣១ខែមីនាថា មូលនិធិភាគច្រើនប្រហែល ៩០០លានដុល្លារ នឹងត្រូវបានបែងចែកសម្រាប់ការទិញសម្ភារៈ«ជាចម្បងពីស៊ុយអែត ក៏ដូចជាមូលដ្ឋានឧស្សាហកម្មការពារអឺរ៉ុប» ដោយផ្អែកលើ «តម្រូវការរបស់អ៊ុយក្រែន»។
បន្ថែមពីលើកញ្ចប់ជំនួយនេះ ស៊ុយអែតក៏បានផ្ដល់ការគាំទ្រសម្រាប់ការការពារដែនអាកាស កាំភ្លើងធំ ទំនាក់ទំនងផ្កាយរណប និងសមត្ថភាពដែនសមុទ្ររបស់អ៊ុយក្រែនផងដែរ។
វាជាកញ្ចប់ជំនួយលើកទី១៩របស់ស៊ុយអែត ដែលផ្ដល់ឲ្យអ៊ុយក្រែន ជាមួយជំនួយសរុបបានឈានដល់ប្រហែល ៨ពាន់លានដុល្លារ។
កញ្ចប់ជំនួយដ៏ច្រើននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស៊ុយអែត ក្នុងការគាំទ្រអ៊ុយក្រែនចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ រដ្ឋាភិបាលស៊ុយអែត គ្រោងនឹងបង្កើនជំនួយរបស់ខ្លួនដល់អ៊ុយក្រែននៅឆ្នាំ២០២៥ ដោយបង្កើនការបែងចែកថវិកាដែលបានគ្រោងទុកពីមុនពី ២,៤ពាន់លានដុល្លារ ឡើងដល់ ៣,៨ពាន់លានដុល្លារ។
ការបង្កើនជំនួយផ្នែកយោធារបស់ស៊ុយអែត ស្របតាមយុទ្ធសាស្ត្រការពារដ៏ទូលំទូលាយរបស់ខ្លួន។ ប្រទេសនេះគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣០ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏សំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ និងក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ